បាត់ដំបង ៖ បុរសម្នាក់ បានដាច់ចិត្ដ ទាញក្វាវ កាប់សម្លាប់ប្រពន្ធចោលនៅនឹង មុខ ក្នុងថ្លុកឈាមព្រោះតែរឿងប្រច័ណ្ឌ ប៉ុន្ដែ ក្រោយកាប់ សម្លាប់ប្រពន្ធរួច ជនបង្ក ជាប្ដី មិនបានរត់ទៅណានោះឡើយ ពោល នៅឱ្យសមត្ថកិច្ចចាប់ខ្លួន យកទៅផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ បង្ក ឡើង ដោយបុរសជាប្ដីព្រោះតែរឿងប្រច័ណ្ឌ នោះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី វេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៣ នេះ ស្ថិតនៅភូមិស្នួល កោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង ។

អធិការនគរបាល ស្រុកថ្មគោល លោក យឹម វិចិត្រ បានថ្លែងឱ្យដឹងថា ជនរងគ្រោះ ជាប្រពន្ធដែលស្លាប់នៅកន្លែងកើតហេតុ នោះ ឈ្មោះ សល់ សឿត អាយុ ២៥ឆ្នាំ ដោយឡែក ជនបង្កជាប្ដីឈ្មោះ សួន រី អាយុ ២៨ឆ្នាំ មុខរបរ ជាកម្មករសំណង់ ។

លោក យឹម វិចិត្រ បានបន្ដថា មុនពេល កើតហេតុ ស្ដ្រីជាភរិយាកំពុងនៅចង្ក្រាន បាយ ពេលនោះបុរសជាប្ដីដែលមានកំហឹង ពុះកញ្ជ្រោល ក្នុងចិត្ដយ៉ាងខ្លាំង ព្រោះតែខឹង ប្រពន្ធលួចទំនាក់ទំនងជាមួយប្រុសផ្សេង ហើយមិនសូវនៅផ្ទះ បានទាញកាំបិតក្វាវ កាប់ត្រូវកស្ទើរដាច់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅ នៅកន្លែងកើតហេតុតែម្ដង ។ ក្រោយទទួល ព័ត៌មាន ដ៏តក់ស្លុត និងសាហាវខាងលើនេះ លោកបានបញ្ជាឱ្យ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលមូលដ្ឋាន ចុះទៅជួយអន្ដរា គមន៍ ហើយឃាត់ខ្លួនជនបង្កជាប្ដីបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាន ខេត្ដបាត់ដំបង កសាង សំណុំរឿង ទៅតុលាការចាត់ការតាមផ្លូវ ច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]