យោងតាមប្រភពព័ត៌មានមួយ របស់ជប៉ុន បានឲ្យដឹងថា បុរសម្នាក់ បានចិញ្ចឹមសត្វឆ្មាព្រៃ ពូជដ៏កម្រមួយក្បាល អស់រយៈពេល ១៥ឆ្នាំ មកហើយ ទើបតែពេលថ្មីៗនេះ បានបែកការណ៍ នៅពេលដែលសត្វឆ្មាព្រៃនោះ ធ្លាក់ខ្លួនឈឺ និង ត្រូវបានបញ្ជូនទៅសង្គ្រោះ។

បុរសម្នាក់ រស់នៅលើកោះ Tsushima ប្រទេសជប៉ុន បានលួចចិញ្ចឹម សត្វឆ្មាព្រៃដ៏កម្រមួយក្បាល អស់រយៈពេល ១៥ឆ្នាំ មកហើយ មុនពេលគាត់ ស្វែងរកជំនួយ ពីភ្នាក់ងារសង្គ្រោះសត្វ ខណៈដែលសត្វឆ្មារបស់គាត់ ធ្លាក់ខ្លួនឈឺធ្ងន់។ Tsushima leopard cat ជាឈ្មោះរបស់ប្រភេទសត្វឆ្មានេះ ដែលកំពុងស្ថិតក្នុងបញ្ជីជិតផុតពូជ ហើយវានៅសល់ក្នុងព្រៃ ប្រមាណជា ១០០ ក្បាល តែប៉ុណ្ណោះ។

យ៉ាងណាមិញ នៅពេលដែលរូបគាត់ ត្រូវបានមន្ត្រីមានសមត្ថកិច្ច សួរនាំនោះ គាត់បានប្រាប់ឲ្យដឹងថា កាលពី ១៥ឆ្នាំមុន គាត់បាន ប្រទះឃើញកូនឆ្មាមួយក្បាល បានរងរបួស និង ដេកនៅលើផ្លូវថ្នល់មួយកន្លែង ហើយដោយឃើញដូចនេះ និង មានចិត្តអាណិតអាសូរ ផងនោះ ក៏បាននាំយកវាទៅផ្ទះ ដើម្បីព្យាបាលរបួស និង ចិញ្ចឹមមើលថែវា រហូតមក។ ទោះជាយ៉ាងណា រូបគាត់មិនត្រូវបានទទួលរងការ ចោទប្រកាន់អ្វីនោះទេ ព្រោះថាមិនមានភស្តុតាងណាមួយ ដែលអាចបញ្ជាក់ថាគាត់ ធ្វើអោយសត្វឆ្មាទទួលផលប៉ះពាល់ ឬ គ្រោះថ្នាក់ អ្វីនោះទេ ក្រោមការមើលថែទាំ ពីសំណាក់រូបគាត់។ ក្នុងនោះផងដែរ តំណាងខាងរដ្ឋមន្រ្តី បានសំរេចចិត្ត យកឪកាសនេះ ដើម្បី ធ្វើការជជែកសំណេះសំណាល ជាមួយគាត់ ដើម្បីអាចទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ ១៥ឆ្នាំ មកនេះ ក្នុងការមើលថែទាំ សត្វឆ្មាព្រៃ បានយ៉ាងល្អ ដូច្នេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព rocketnews24

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]