កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហាក់ដូចជាមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកម្មវិធីមួយ ដែលអាចទាញយក បានតាមរយៈទូរស័ព្ទស្មាតហ្វូន។

កម្មវិធីមួយនេះ មានចំណងជើងសរសេរជាភាសាចិន ហើយវាមានមុខងារ គួរអោយទាក់ទាញ ដែលអាចប្រែក្លាយ រូបថតរបស់អ្នកប្រើ អោយក្លាយទៅជាមានលក្ខណៈ ដូចទៅនឹងគំនូរតែម្តង ដោយមើលទៅពិតជាមានភាពស្រស់ស្អាត និង គួរឲ្យអស់សំណើចផងដែរ។ ក្នុងនោះឃើញថា អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ជាច្រើន ក៏បានចាប់អារម្មណ៍និង ប្រើប្រាស់កម្មវិធីមួយនេះ យ៉ាងច្រើនផងដែរ ដោយពួកគេ បានធ្វើការបង្ហោះ រូបភាពបែបគំនូរទាំងនោះ នៅលើគណនីរបស់ខ្លួន គ្រប់ៗគ្នា ដើម្បីចែករំលែក ទៅវិញទៅមក ថាតើ រូបគំនូរទាំងនោះ មានមុខមាត់ដូច រូបពិត កំរិតណា ហើយម្យ៉ាងទៀត ក៏វាជួយបង្កើនបរិយាកាស ឲ្យកាន់តែសប្បាយរីករាយផងដែរ នៅលើហ្វេសប៊ុក ព្រោះថា រូបភាពរបស់ពួកគេ បានទទួលការ Like និង Comment ច្រើន គួរឲ្យកត់សម្គាល់ ផងដែរ៕

(ប្រិយមិត្តអាចទាញយកបានពី iTune និង Google play)

សូមទស្សនារូបភាពនៅខាងក្រោមនេះ ទាំងអស់គ្នា៖

ទាំងនេះជារូបភាពមួយចំនួន របស់អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា







រូបរបស់កម្មវិធីមួយនេះ 



តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបភាពពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]