ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ២គ្រឿង បុកគ្នា បានផ្ដាច់ជីវិតមនុស្ស ២នាក់ និងរងរបួសធ្ងន់ ២នាក់ កាលពីវេលាម៉ោង ២និង៥០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣នេះ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BK-0106 និងជនរងគ្រោះ២នាក់ ផ្សេងទៀត ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-8399 ក្នុងទិសដៅ បញ្ច្រាសទិសគ្នា លុះមកដល់ចំណុតហេតុ ស្រាប់តែបុកគ្នា ពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូទាំងសងខាង ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នកជិះពីក្រោយរងរបួសធ្ងន់ ។

យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅជួយ អន្ដរាគមន៍ នៅកន្លែងកើតហេតុ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]