អ្នកនាង Candice Swanepoel អាយុ ២៥ឆ្នាំ បានបំពាក់នូវឈុតអាវក្នុងដ៏មានតម្លៃ របស់រាជវង្សានុវង្ស ថតសំរាប់ថតក្នុងកម្មវិធីបង្ហាញម៉ូត Victoria’s Secret Fachion Show 2013 ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។

ឈុតដែលមានតម្លៃ ១០លានដុល្លារនេះ រួមមានអាវទ្រនាប់មួយ នឹងខ្សែចង្កេះមួយ។ នៅពេលដែលនាងកំពុងតែ ថតម៉ូតគឺមាន អង្គរក្សពីរនាក់នៅចាំមើលផងដែរ។ អ្នកនាង Swanepoel បាននិយាយថា នាងមិនធ្លាប់បានឃើញ សំលៀកបំពាក់ណា ស្រស់ស្អាតដូចនេះទេ ចំពោះរូបនាងផ្ទាល់ គឺជាអ្នកស្រលាញ់គ្រឿងអលង្ការ។

អាវទ្រនាប់របស់រាជវង្សស្ដេចនេះ និងខ្សែចង្កេះ ត្រូវបានច្នៃឡើងដោយ Mouawad ដែលជាអ្នកច្នៃម៉ូតគ្រឿងអលង្ការ លំដាប់ពិភពលោក។ វាបានដាំនូវត្បូងចំនួន ៤,២០០គ្រាប់ និងត្បួងពេជ្រដ៏មានតម្លៃជាច្រើនគ្រាប់ទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ឈុតអាវក្នុងដ៏មានតម្លៃមួយនេះ?













ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]