ប៉ូលីសបានធ្វើការឃាត់ខ្លួន បុរស២នាក់ រួមជាមួយនឹង នារីរកស៊ីផ្លូវភេទម្នាក់ នៅនឹងកន្លែង ខណៈពេល ពួកគេកំពុង ធ្វើសកម្មភាពផ្លូវភេទ ដ៏ស្រើបស្រាល នៅសួនច្បារមួយកន្លែង ក្នុងប្រទេសចិន។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅយប់មួយ ប៉ូលីសបានប្រទះឃើញ នារីរកស៊ីផ្លូវភេទម្នាក់ កំពុងតែផ្តល់សេវា ដល់បុរសម្នាក់ ប៉ុន្តែនាងបានរត់គេចខ្លួន បានសំរេច នៅសល់តែបុរសនោះ ត្រូវប៉ូលីសឃាត់ខ្លួន។ យ៉ាងណាមិញ នៅយប់មួយទៀត ប៉ូលីស បានប្រទះឃើញ នារីរកស៊ីផ្លូវភេទម្នាក់នោះ ជាថ្មីម្តងទៀត ដោយលើកនេះ រូបនាង បំរើសេវាកម្មផ្លូវភេទ ដល់អតិថិជន បុរសៗ ចំនួន ២នាក់ ប៉ុន្តែក៏មិនសំណាងដូចលើកមុននោះដែរ ពួកគេទាំងបី នាក់ត្រូវប៉ូលីសឃាត់ខ្លួន បានទាំងអស់។ នារីរកស៊ីផ្លូវភេទម្នាក់នេះ បានស្លៀកឈុតស៊ិចស៊ី និង ពាក់សក់ក្លែងក្លាយ ដើម្បីទាក់ទាញបុរសៗ នៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ប៉ូលីស បានរកឃើញថា នារីរកស៊ីផ្លូវភេទ ដែលឃាត់ខ្លួនបាននេះ តាមពិតទៅ មិនមែនជាមនុស្សស្រីនោះទេ តែជាមនុស្សប្រុសទៅវិញ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មនុស្សប្រុសមួយចំនួន មកហើយ បានចាញ់បោកនូវល្បិចនេះ ដោយក្នុងនោះ បុរស២នាក់ចុងក្រោយនេះ មានការខឹងសម្បា និង មានអារម្មណ៍ខ្ពើមរអើម យ៉ាងខ្លាំង នៅពេលបានដឹងការពិតថា អ្នកដែលបំរើភ្លូវភេទ ដល់ខ្លួន គឺជាមនុស្សប្រុស បែបនេះ។ យ៉ាងណាក៏ដោយ រូបគេនៅតែមានទោសដដែល ទោះបីជាមនុស្សប្រុសក៏ដោយ ព្រោះតែបានធ្វើសកម្មភាព រកស៊ីផ្លូវភេទ ខុសច្បាប់ នៅតាមទីសាធារណៈ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព yourjewishnews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]