ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់ បានឃើញវត្តមានអតីតពិធីការិនី ពេជ្រ សេរីរ័ត្ន បានរំលេចរូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញ ពីសកម្មភាព ហាត់រៀនបាញ់កាំភ្លើងខ្លី ធ្វើឲ្យទស្សនិកជនជាច្រើនគិតថា គ្រាន់តែជាស្ទីល ដើម្បីទាមទារការចាប់អារម្មណ៍ របស់នាង នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook តែប៉ុណ្ណោះ ។

ប៉ុន្តែនេះមិនមែនជាលើកទី១ទេ ដែលអតីតតារាស្រីមានឈ្មោះ បោះសំឡេង កញ្ញា ពេជ្រ សិរីរ័ត្ន បង្ហោះរូបថតជាច្រើនសន្លឹក នៅលើ បណ្តាញ ទំនាក់ទំនងសង្គម ជាសាធារណៈ ។ ពេលនេះនាងក៏បានសម្ញែងរូបថតជាច្រើនសន្លឹកទៀត បង្ហាញពីការហាត់រៀនបាញ់កាំភ្លើង ថ្មីមួយទៀត មានឈ្មោះថា "ស្នាយភើ" ខុសពីលើកមុន ដែលនាងធ្លាប់រៀនបាញ់ត្រឹម តែកាំភ្លើងខ្លីធម្មតា។

ពាក់ព័ន្ធនឹងការបង្ហោះរូបថត និងសកម្មភាពក្នុងការហាត់រៀន បាញ់កាំភ្លើងម្តងជាពីរដងនេះ គេមិនបានដឹង ពីមូលហេតុច្បាស់លាស់ របស់នាងទេថា ហេតុអីបានជាសុខៗ នាងបង្ហាញរូបបែបនេះ និងចំណាយពេលវេលា ក្នុងការទៅហាត់រៀនបាញ់ កាំភ្លើងបែបនេះ? តើនៅក្នុងនោះ មានបង្កប់អត្ថន័យ និងមានមូលហេតុអ្វី បានជាពិធីការិនីរូបស្រស់សោភា ធ្លាប់តែមានចរិកទន់ភ្លន់ បែរជា ផ្លាស់ប្តូរខ្លួន មកធ្វើជានារីក្លាហាន ហ៊ានកាន់កាំភ្លើងតម្រង់ ទិសបាញ់ទៅផ្ទាំងស៊ីប យ៉ាងសង្ហាបែបនេះឡើយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]