យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា រថយន្តដឹកប្រេងចំនួន ៨,០០០ធុងមួយគ្រឿង បានផ្ទុះយ៉ាងសន្ធោរសន្ធៅ នៅលើផ្លូវជាតិមួយ ស្ថិតក្នុងរដ្ឋ Los Angeles នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា កន្លងទៅនេះ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ រថយន្តដឹកប្រេងនេះ បានធ្វើដំណើរនៅលើផ្លូវ Long Beach ៧១០ បន្ទាប់មកក៏បានបើកទៅបុក នឹងបង្កាន់ដៃនៃផ្លូវ (ផ្លូវអាកាស) បណ្តាលឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំង ហើយរថយន្តផ្ទុះយ៉ាងសន្ធោរសន្ធៅ និងបានសំយ៉ុងចុះ ធ្លាក់ពីលើផ្លូវតែម្តង។

គួរបញ្ជាក់ផងដែរថា ប្រេងចំនួន ៨,០០០ធុងនោះ ត្រូវបានភ្លើងឆាបឆេះខ្លះ និងហូរចូលទៅក្នុងផ្ទះ របស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្បែរនោះខ្លះ និងបានឆាបឆេះរថយន្តដឹកទំនិញ ដែលចតនៅទីនោះ ចំនួន ២គ្រឿងទៀតផង។ ចំនែកឯអ្នកបើកបររថយន្តដឹកប្រេងនោះ បានព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែនៅតែត្រូវរងរបួស ហើយស្ថិតក្នុងសភាពធ្ងន់ធ្ងរទៀតផង។

យ៉ាងណាមិញ មានមនុស្សម្នាក់ទៀត ដែលស្ថិតនៅខាងក្រោមផ្លូវនោះ ក៏ត្រូវបានរងរបួសផងដែរ។ ចំនែកឯមនុស្ស និងអ្នកដំណើរ ដែលនៅក្បែរនោះ បានរត់គេចខ្លួន ខណៈពេលភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ huffingtonpost

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]