យោងតាមសារព័ត៌មាន បានឲ្យដឹងថា មនុស្សចំនួន ៥នាក់បានស្លាប់ និង មនុស្សជាច្រើននាក់ទៀត បានរងរបួស បន្ទាប់ពីរថយន្ត ម៉ាក Jeep មួយគ្រឿង បើករេចង្កូតទៅរកហ្វូងមនុស្ស ដែលកំពុងឈរនៅខាងក្រៅ ក្លោងទ្វានៃរាជវាំង របស់ប្រទេសចិន កាលពីថ្ងៃទី២៨ ខែតុលា ម្សិលមិញនេះ។

ប្រភពដដែលបានបន្តទៀតថា រថយន្តបង្កហេតុ មានមនុស្សចំនួន ៣នាក់ ជិះនៅលើនោះ ហើយបានស្លាប់បាត់បង់ជីវិតទាំងបីនាក់ ខណៈរថយន្តបានផ្ទុះ និងឆាបឆេះ បន្ទាប់ពីបើករេចង្កូត ទៅបុកនឹងមនុស្ស និងក្លោងទ្វា នៃរាជវាំងរបស់ប្រទេសចិន ដែលស្ថិតក្នុងទីក្រុងប៉េកាំង។ រីឯជនរងគ្រោះដែលបានស្លាប់ ២នាក់ទៀត គឺជាអ្នកទេសចរណ៏ជនជាតិហ្វីលីភីន ភេទស្រីម្នាក់ និងអ្នកទេសចរណ៏ ភេទប្រុស មកពីខេត្ត Guangdong នៃប្រទេសចិនម្នាក់ទៀត។

ទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងហេតុការណ៏នេះ គេមិនទាន់បានដឹងច្បាស់ទេថា វាគឺជាឧប្បត្តិហេតុ ឬជាការគិតទុកមុនឡើយ ដូច្នេះរឿងហេតុនេះ ស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ យ៉ាងណាមិញ អ្នករងរបួសទាំងអស់ ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសផងដែរ៕



ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]