កណ្តាល៖ បុរសអ្នកសុំទានម្នាក់ ធ្លាក់ចូលទឹកស្លាប់ នៅរមណីយដ្ឋាន ធម្មជាតិ វត្តកៀនស្វាយក្រៅ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។      

លោក យឹម សុខទុម នាយប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំភូមិធំ បានឲ្យដឹងថា បុរសដែលធ្លាកទឹកស្លាប់ខាងលើនោះឈ្មោះ វ៉ន សាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្មី ឃុំពាមជ័យ ស្រុកពាមរ ខេត្តព្រៃវែង ខណៈដែលគាត់ស្រវឹងស្រារួចចុះទៅដងទឹក ក៏ជម្ពុបជើង ដួលផ្កាប់មុខ ចូលក្នុងទឹក ហើយលង់ទឹកស្លាប់តែម្តង ។

តាមប្រភពពីអ្នកលក់ដូរ នៅរមណីដ្ឋាន ធម្មជាតិវត្តកៀនស្វាយក្រៅ បានប្រាប់ថា បុរសខាងលើនេះប្រកបរបរ ជាអ្នកសុំទាននៅទីនេះ ជាយូរឆ្នាំមកហើយ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]