រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ បានផឹកស្រាស្រវឹង រហូតដល់ថ្នាក់រកផ្លូវទៅផ្ទះអត់ឃើញ ក៏សម្រេចចិត្តមកដេក លើខឿនផ្លូវក្រោមស្ពានអាកាស ៧មករា ដោយទម្លាក់ជើងលើផ្លូវធ្វើព្រងើយ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ចូលថ្ងៃទី២៨ តុលា ២០១៣ ស្ថិតនៅក្រោមស្ពានអាកាស ៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

យុវជនស្រវឹងស្រាជោកជាំទាំង ៣នាក់នោះ ពុំមាននរណាស្គាល់អត្តសញ្ញាណទេ ដោយគេបានឃើញយុវជនទាំង៣ មុនមកដេកក្រោមស្ពានអាកាស ៧មករា គឺពួកគេបានចេញមកពីក្លិបវើលដាន់ ដើរតាមផ្លូ២៧១ ក្នុងទិសដៅត្បូងទៅជើង រហូតមកដល់ចំណុចក្រោមស្ពាន ក៏នាំគ្នាប្រះខ្លួនដេកលើខឿនផ្លូវ ហើយដាក់ជើងទម្លាក់មកលើផ្លូវ ដោយពុំខ្លាចមានគ្រោះថ្នាក់ បន្តិចណាសោះឡើយ។

ចំណែកប៉ូលិសចរាចរ ដែលប្រចាំការនៅទីនោះ ក៏មិនបានអើពើ ធ្វើដូចជាមិនឃើញយុវជន ស្រវឹងស្រាជោកទាំង ៣នាក់ នោះ កំពុងដេកនៅក្រោមស្ពាន ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាព ស្ពានអាកាសផងដែរ បែរជាបណ្តែតបណ្តោយ ឲ្យយុវជនទាំងនោះ ដេកធ្វើព្រងើយ រហូតដល់មានអ្នកកាសែតមកថត ទើបឃើញមានប៉ូលិសចរាចរម្នាក់ ដើរមកដាស់យុវជនទាំង ៣នាក់ នោះ ហើយធ្វើការសួរនាំ ទើបដឹងថា យុវជនទាំងនោះ ស្រវឹងស្រារហូតដើររកផ្លូវទៅផ្ទះអត់ឃើញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]