រាជធានីភ្នំពេញ ៖ នារីវ័យក្មេង ២នាក់ ខណៈដែលចេញពីធ្វើការ នៅហាងអ៊ុតសក់ ម្តុំផ្សារថ្មី ជិះម៉ូតូម៉ាកអាយខន ពណ៌លឿង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-3364 ធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចស្តុបទួលគោក ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូឌ្រីម C110 ស៊េរី២០១៣ ពណ៌ខ្មៅ អត់ចំាស្លាកលេខ ធ្វើសកម្មភាពឆក់កាបូបរបស់នាង តែមិនបានសម្រេច ត្រូវនារីរងគ្រោះទាញមកវិញ និងស្រែកឆោឡោឲ្យគេជួយ ធ្វើឲ្យជនសង្ស័យភ័យ ជិះម៉ូតូរត់បាត់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទី យប់ថ្ងៃទី២៨ តុលា ២០១៣ នៅចំណុចស្តុបទួលគោក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ នៅក្នុងកាបូបនារីរងគ្រោះ មានទូរស័ព្ទ IPhone ចំនួន ៣គ្រឿង និងលុយមួយចំនួនទៀត។

ក្រោយកើតហេតុ នារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងទេ ព្រោះពុំមានបាត់បង់សម្ភារអ្វីឡើយ ដោយនាងបានទូរស័ព្ទ ហៅក្រុមគ្រួសារឲ្យមកទទួលត្រលប់ទៅផ្ទះវិញ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]