រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនម្នាក់ ដែលជិះលើទូកកម្សាន្តទេសចរណ៍ ហើយបានធ្លាក់ពីលើទូកលិចបាត់ ដែលគេសន្និដ្ឋានថា ទំនងជាស្រវឹងស្រានោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតហើយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង ៥០នាទី ព្រឹកថ្ងៃទី២៩ តុលា ២០១៣ នេះ ស្ថិតនៅចំណុចខាងក្រោយវត្តចាក់អង្រែលើ ខណ្ឌមានជ័យ ។

គួរបញ្ជាក់ផងដែរថា មានបុគ្គលិកក្រុមហ៊ុន ប្រមាណជា៧០នាក់ បានជួលទូកទេសចរណ៍២គ្រឿង ជប់លៀងផឹកស៊ី ច្រៀងកម្សាន្តតាមមាត់ទន្លេ ស្រាប់តែបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្លាក់ពីលើកាណូតចូលក្នុងទឹក ទន្លេបណ្តាលឱ្យលិចបាត់ ។

ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ថ្ងៃទី២៧ តុលា ២០១៣ ស្ថិតនៅចំណុចមាត់ទន្លេ មុខផ្សាររាត្រីក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះកែវ វាសនា អាយុ២៨ឆ្នាំ ជាបុគ្គលិក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២៦៤ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ប្រភពបានបន្តទៀតថា ទូកទេសចរណ៍មាន២ជាន់ ចំណែកជនរងគ្រោះអង្គុយនៅជាន់ខាងលើ ខណៈពេលផឹកស៊ីស្រវឹង ជិតដល់ម៉ោងសម្រាកហើយនោះ ជនរងគ្រោះបានដើរទ្រេតទ្រោតបំរុងទៅបន្ទប់ទឹក ហើយបានដើរទៅផ្អែក នឹងបង្កាន់ដៃកាណូតទប់ខ្លួនអត់ជាប់ ក៏ធ្លាក់ចូលទឹកទន្លេលិចបាត់រហូត ។

ក្រោយពេលកើតហេតុ គ្រួសារសាច់ញាតិ បានជួលទូកអ្នកនេសាទឱ្យជួយរាវរក តែរកមិនទាន់ឃើញសពនៅឡើយទេ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា