អ្នកដែលប្រកាន់នូវសិទ្ធមនុស្ស មានកំហឹងយ៉ាងខ្លាំង ក្រោយពីបានទស្សនាវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសជនជាតិអាស៊ីម្នាក់ ត្រូវបុរសជនជាតិអារ៉ាប់វាយស្ទើរស្លាប់ ដោយសារតែរឿងតូចមួយ គឺបុរសរងគ្រោះមើល និងយាយជាមួយប្រពន្ធរបស់គាត់។

នៅក្នុងវីដេអូ យើងមើលឃើញ បុរសជនជាតិអាស៊ី ពាក់អាវពណ៌ទឹកក្រូច អង្គុយបែរខ្នងទៅកាន់បុរសជនជាតិអារ៉ាប់ ដែលស្លៀកពាក់.ស។ ជនរងគ្រោះត្រូវបាន ជនល្មើសវាយហើមភ្នែក បែកមុខរងរបួសយ៉ាងដំណំ។

យោងតាមប្រភពព័ត៌មាន Dailymail បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យជនល្មើសវាយទៅកាន់ ជនរងគ្រោះគឺបណ្ដាលមកពី ជនរងគ្រោះបាននិយាយជាមួយប្រពន្ធជនល្មើស។ បុរសជនជាតិអារ៉ាប់ បានទាញយកខ្សែក្រវាត់របស់គេ វ៉ាត់ទៅកាន់ជនរងគ្រោះ ហើយក៏បានដួល ដេកយំនៅនឹងដី លើសពីនេះគេបានទាត់ និងវ៉ាត់នឹងខ្សែក្រវាត់ជាបន្តបន្ទាប់។ ក្រោយមកពេលដែលជនរងគ្រោះ ចាប់ជើងជនដៃដល់ គេក៏ចាប់ផ្ដើមវាយទៅកាន់ជនល្មើសបន្ត។

វីដេអូខាងក្រោមនេះ បានឃើញដោយអង្គការសិទ្ធមនុស្ស របស់អារ៉ាប់យ៉ាងឆាប់រហ័ស និងបានថ្កោលទោសដល់ជនល្មើស ក្រោយពីគេបានប្រព្រឹត្តខុសនឹងច្បាប់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]