ក្មេងៗជំទង់ស្រីប្រុស មួយគូ និង គ្នីគ្នារបស់ពួកគេ ប្រមាណជា ៤ ទៅ ៥នាក់ អត់ការងារធ្វើ បានទៅអង្គុយ អោបថើបគ្នាលេងយ៉ាងចាស់ដៃ ដោយគ្មានការអៀនខ្មាស។

ស្រីប្រុសក្មេងៗ ដែលទំនងជាគូសង្សារគ្នា មួយគូនេះ បានអោបថើប គ្នា ដោយមានមិត្តភក្ដិជាអ្នកចាំថតទុក ជាវីដេអូ អោយទៀតផង។

ដោយស្ដាប់ទៅលើការសន្ទនា និង មើលមុខមាត់របស់ពួកគេ អ្នកទាំងនោះ ជាក្មេង ដែលមានអាយុមិនលើសពី ១៨ឆ្នាំនោះឡើយ តែពួកគេបែរជាមកប្រព្រឹត្តអំពើបែបនេះ ហើយនៅក្នុងឯកសណ្ឋានជាសិស្សសាលាផងដែរ។

អំពើដែលអាប់អោនកិត្តិយសដល់ខ្លួនឯង និងគ្រួសារបែបនេះ ជាអំពើពុំគប្បី ក្នុងនាមខ្លួនជាក្មេងៗ ហើយយើងគ្រប់ៗគ្នាពុំគួរយកតម្រាប់តាមនោះឡើយ។

ប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើរបស់យុវវ័យមួយចំនួនតូច នាពេលបច្ចុប្បន្ននេះ?



ប្រភព៖ Youtube

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]