រាជធានីភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ខណៈពេលបើកម៉ូតូរត់គេចពីយុវជនមួយ ក្រុមជិះដេញតាមវាយបួងចង្កូតមិនទាន់ជ្រុល ទៅបុកខឿនរង្វង់មូលវត្តភ្នំមុខនាឡិកា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០យប់ថ្ងៃទី២៨ តុលា ២០១៣ ស្ថិតនៅចំណុចមហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូសេ១១០ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BJ 0049 ជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណៈពេលបួងចង្កូតមិនទាន់ ទៅបុកខឿនរង្វង់មូលវត្តភ្នំ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់តែម្តង ។

ប្រភពបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូដើរលេង លុះមកដល់មុខវិទ្យាល័យចតុមុខ ស្រាប់តែមានយុវជនមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកស្គូពី និងសេ១២៥ ពណ៌ខ្មៅ ជិះដេញតាមវាយពួកគេ ទើបពួកគេភ័យស្លន់ស្លោព្យាយាមជិះម៉ូតូ រត់គេចទាំងល្បឿនលឿន ក៏ជួបហេតុការណ៍នេះតែម្តង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]