ស្ដ្រីម្នាក់ បានទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីធ្មេញ ដែលនាងបំពាក់បំប៉នឡើង កាលពីមុន បានផ្លាស់ប្ដូរទីកន្លែងនៅក្នុងប្រហោង ឆ្អឹងទៅវិញនោះ តាមសម្ដីគ្រូពេទ្យ នៅក្នុងប្រទេសអីតាលី។

ស្ដ្រីដែលមានអាយុ ៥៧ឆ្នាំ ធ្លាប់បានធ្វើការវះកាត់ និងព្យាបាលធ្មេញ ប្រហែលជាជាង២ឆ្នាំមុន ដែលនៅក្នុងពេលនោះ នាងក៏បានដាក់ធ្មេញសប្បនិមិត្ដមួយគ្រាប់ ដែលមានបង្គោលដែកប្រវែង ២អ៊ីន ដើម្បីយកមកបំពេញត្រង់ចំនុចប្រហោងដែល នាងគ្មានធ្មេញនោះនៅក្នុងនៃថ្គាមខាងលើ។ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះ គឺធ្មេញដែលបានប៉ះប៉ូវយកមកជំនួសកន្លែងចាស់នោះ មិនបាននៅកន្លែងនោះទៀតទេ។ ក្រោយពីធ្វើការស្គេនមក ទើបដឹងថា ធ្មេញនោះ បានផ្លាស់ទៅទីកន្លែងផ្សេង គឺទៅនៅក្នុងប្រហោងឆ្អឹងច្រមុះ ដែលនៅក្បែរភ្នែកខាងឆ្វេងទៅវិញ។

ជាមួយគ្នានោះ អ្នកសិក្សាស្រាវជ្រាវ បានធ្វើការវះកាត់យកធ្មេញនោះចេញ ដែលនៅពេលនេះ នាងអាការៈស្រួលជាធម្មតាអ្វីហើយ។

យ៉ាងណាមិញ ខាងអ្នកស្រាវជ្រាវ បាននិយាយថា ការដាក់ធ្មេញដោយប្រើបង្គោលដែក បែបនេះវានឹងអាចផ្លាស់ទៅកន្លែង ប្រសិនជាការផ្លាស់ប្ដូនោះ មិនមានលក្ខណៈត្រឹមត្រូវ ឬជាលទ្ធផលវានឹងអាចបំផ្លាញជាលិកានៅជុំវិញ កន្លែងដែលធ្វើនោះ និងអាចបាត់បង់ឆ្អឹងបន្ថែមទៀត។ 

តើប្រិយមិត្ដយល់យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖







ប្រភពពី yourjewishnews និង dailymail

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]