ខ្មែរឡូតទើបតែនឹងបានចុះផ្សាយព័ត៌មានមួយ អំពីបុរសបីនាក់មានសំណាងជាងគេ ដែលមានចំនងជើងថា "បុរស ៣ នាក់ដែលគេចាត់ទុកថាជាបុរសមាន សំណាងជាងគេបំផុត" កាលពីម្សិលមិញ ឥឡូវនេះមានព័ត៌មានមួយទៀត ដែលមានក្មេងម្នាក់ បានរួចជីវិតពីហេតុការ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១២ វេលាម៉ោង ៧ : ៣០ នាទីព្រឹក នៅតាមផ្លូវ Yong Khang ប្រទេសចិន មានគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បានកើតឡើងដោយ មានរថយន្តដឹកខ្សាច់ និង ថ្មមួយគ្រឿងបាន បើកយ៉ាងលឿន ហើយបានជ្រុល វ៉ាក់អឺ ជាមួយក្មេងម្នាក់ដែលកំពុងឆ្លងថ្នល់។ ដោយសារតែអាយុថ្លៃក្មេងម្នាក់នោះបាន អោនក្បាលចុះ ផុតហើយបានចូលទៅក្រោមរថយន្តបាត់ទៅ។ ក្មេងម្នាក់នោះមិនរបួសអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែ​អ្នកបើកបរ ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។ គួរបញ្ជាក់ផងដែរថា ហេតុការនេះត្រូវបានថតជាប់ ដោយកាមេរ៉ានៅតាមដងផ្លូវផងដែរ ប៉ុន្តែវីដេអូនោះដូចជាមិនសូវ ច្បាស់សោះ ទោះជាយ៉ាងណាក៏ដោយក៏ប្រិយមិត្តអាច សង្កេតមើលឃើញក្មេងម្នាក់នោះដើរចូលឡានផងដែរ។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]