លោកគ្រូម្នាក់ត្រូវបានចាប់ខ្លួន និងពិន័យបន្ទាប់ពីបាននាំសិស្ស មួយក្រុម ទៅក្លឹបរាំស្រាត ដោយមិនមានការអនុញ្ញាត ពីអាណាព្យាបាលឡើយ យោងតាមការរាយការណ៍ របស់ប៉ូលីសនៅក្នុងតំបន់។

បើតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ប៉ូលីសនៅក្នុងស្រុក Lake រដ្ឋ Indiana សហរដ្ឋអាមេរិក បាននិយាយថា លោក Travis Lechien ដែលមានអាយុ ៣១ឆ្នាំ និងជាគ្រូបង្រៀន នៅក្នុងវិទ្យាល័យ Hanover Central បាននាំសិស្ស ទៅផ្ទះរបស់ខ្លួនដើម្បីជប់លៀង រួចក៏បញ្ច្រកស្រា និងបន្ដនាំទៅក្លឹបរាំស្រាតបន្ថែមទៀត។ សូមបញ្ជាក់ថាអាណាព្យាបាលទាំងអស់ មិនបានអនុញ្ញាតនោះទេ។
យោងតាមការកាត់ទោស និងមានភស្តុតាងច្បាស់លាស់ បានបញ្ជាក់ឲ្យដឹងថា លោកសាស្ត្រាចារ្យវ័យ៣១ឆ្នាំ ម្នាក់នេះ ពិតជាបាន នាំសិស្សមួយក្រុមនេះ ទៅកាន់ក្លឹបរាំស្រាត ដើម្បីធ្វើពិធីខួបកំណើតពិតប្រាកដមែន។

បន្ទាប់ពីបានទទួលការប្តឹងផ្តល់ ប៉ូលីសក៏ចាប់ផ្តើម ធ្វើការស៊ើបអង្កេតទៅលើ គ្រូវិទ្យាល័យម្នាក់នេះ ហើយក៏បានចោទប្រកាន់ ៣ករណី ទៅលើទោសបទឧក្រិដ្ធរបស់យុវ័យ ហើយអាជ្ញាធរសាលាក៏បានបញ្ឈប់ការងាររបស់ Lechien នេះផងដែរ។

តើលោកអ្នកមានមតិយោបល់យ៉ាងណាដែរចំពោះគ្រូដែរមានអាកប្បកិរិយាបែបនេះ?



ប្រភព ៖ បរទេស

ដោយ ៖ Alice

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]