យោងតាមសារព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា សត្វឆ្កែដែលមានឈ្មោះថា Giant George ដែលជាសត្វឆ្កែខ្ពស់បំផុត នៅលើពិភពលោក បានងាប់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ នៅក្នុងទីក្រុង Tucson នៃរដ្ឋ Arizona សហរដ្ឋអាមេរិក នៅអាយុ ៧ឆ្នាំ និង ១១ខែ។

Giant George គឺជាប្រភេទសត្វឆ្កែ Great Dane ដែលមានកំពស់រហូតដល់ទៅ ១.១ម៉ែត្រ (វាស់ពីក្រញ៉ាំជើងដល់ស្មា)។ ម្ចាស់របស់វា គឺលោក David Nasser និងអ្នកស្រី Christie Nasser ដែលពួកគាត់ទាំងពីរ បានយក Giant George មកចិញ្ចឹម តាំងពីវានៅអាយុ ៧សប្តាហ៏មកម្ល៉េះ។

យ៉ាងណាក៏ដោយ ការងាប់របស់ Giant George នេះ បានធ្វើឲ្យគ្រួសារ Nasser មានការពិបាកចិត្ត និងក្រៀមក្រំចិត្តយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ លោក David Nasser និងអ្នកស្រី Christie Nasser ក៏បានប្រកាសការងាប់នៃ Giant George នៅលើទំព័រហ្វេសប៊ុកផងដែរ ដោយសេចក្តីអាណិត និងក្រៀមក្រំចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា Giant George បានកើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៥ ហើយបានជាប់ក្នុងកំណត់ត្រាពិភពលោក ក្រោមប្រធានបទ "World's Tallest Dog" នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១០៕













ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]