ភ្នំពេញ ៖ បុរសជនជាតិអង់គ្លេស ត្រូវ បានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនក្រសួង មហាផ្ទៃ សហការជាមួយកម្លាំង នគរបាល មូលប៉ុស្ដិ៍ស្រះចក ខណ្ឌដូនពេញ ចុះទៅឃាត់ ខ្លួននៅផ្ទះសំណាក់បឹងមាស បន្ទប់លេខ២០៦ ជាន់ទី២ អគារលេខ២៤៣ ផ្លូវលេខ៨៦ ភូមិ ទី១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយ ពីទទួលសេចក្ដីរាយការណ៍ថា ជនជាតិបរទេស រូបនេះ បាននាំក្មេងប្រុស អាយុ៨ឆ្នាំម្នាក់ ទៅរួមភេទដល់បន្ទប់ផ្ទះសំណាក់ ។

ប្រតិបត្ដិការ ចុះទៅឃាត់ខ្លួនបុរសជន ជាតិអង់គ្លេស ដោយជាប់ពាក់ព័ន្ធពីបទអនា ចារលើកុមារ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង០៦នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះសំណាក់បឹងមាស ក្នុងទី តាំងខាងលើ ក្រោមការដឹកនាំផ្នែកផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោកហៀង សុភក្ដ្រ និងដឹក នាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោលៅ លីន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ តាម ការណែនាំ របស់ពីសំណាក់ឧត្ដមសេនីយ៍ទោ ប៉ុល ភិធេយ្យ ជាប្រធាននាយកដ្ឋាន ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចូលរួមក្នុងប្រតិបត្ដិការខាង លើនេះ បានឱ្យដឹងថា ជនសង្ស័យជាប់ចោទ ពីបទអនាចារលើក្មេងប្រុសមិន ទាន់គ្រប់ អាយុឈ្មោះរីឆាត ម៉ៃឃីលវីលៀម អាយុ ៣៦ឆ្នាំ រីឯក្មេងប្រុសរងគ្រោះឈ្មោះណាង នរាម អាយុ៨ឆ្នាំ ជាសិស្សបឋមសិក្សាព្រះ នរោត្ដម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងបានជួយសង្គ្រោះក្មេងប្រុសរងគ្រោះរួច មក កម្លាំងសមត្ថកិច្ចបានដក ហូតវត្ថុតាងជា ច្រើន រួមមាន ប្រអប់ដាក់ទឹកអប់មួយ សៀវ ភៅអង់គ្លេស ៦ក្បាល ឯកសារមួយចំនួន ត្រី ខ មួយកំប៉ុង ថ្នាំពេទ្យមួយចំនួន ប្រេងវ៉ាស៊ី លីនមួយ ចំណីក្មេងញ៉ាំមួយកំប៉ុង និងសម្ភារ មួយចំនួនទៀត ។

យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មាន លំអិតស្ដីពីជនសង្ស័យ នាំក្មេងប្រុសរងគ្រោះ ទៅរួមភេទដល់បន្ទប់ផ្ទះសំណាក់នៅឡើយ ទេ ដោយសារតែនាយការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន លោក លៅ លីន មិនទាន់អាចបំភ្លឺបាននៅពេលសាក សួរតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ព្រោះតែលោកកំពុងចូលរួម ប្រជុំ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]