រាជធានី​ភ្នំពេញ​​​​​​​ ៖ រ៉ឺម៉ក​ម៉ូតូ​​១គ្រឿង​​ដឹក​​​កម្មកររោង​ចក្រកាត់ដេរ​​ជាង​​៣០​នាក់​​បាន​បោះ ​​ពួយ​​ក្នុង​ល្បឿន​លឿន​​គួ​រសម​​​​ ហើយ​បាន​វាក់​ជាមួយ​​ស្ត្រីម្នាក់​​ដែល​​កំពុង​​ដើរ​ឆ្លង​ផ្លូវ​​​ធ្វើ​ឱ្យ​ ​អ្នក​បើក​បរ​​​ស្លន់​ស្លោ​​ខំ​ទាញ​ចង្កូត​​​​គេច​ក៏​​ក្រឡាប់​ធ្លាក់​​ចូល​ ទៅ​​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​​មួយកន្លែង​​ទាំង​កំរោល​​ ប៉ុន្តែ​​សំណាង​ល្អ​​មិន​មាន​​នរណា​ម្នាក់​​រង​របួស​​ធ្ងន់​ឬស្លាប់​​ឡើយ គ្រាន់​តែ​​របួស​ស្រាល​ម្នាក់​​ប៉ុណ្ណោះ ។

ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​នេះ​បាន​​កើ​ត​ឡើង​​​ កាល​ពី​​វេលា​ម៉ោង​​​៦និង​​៣០នាទីព្រឹក​ថ្ងៃទី​​​២ ឧសភា ​​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៤ ត្រង់​ចំណុច​​ភូមិ​ព្រៃបឹង សង្កាត់​​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​​​ជ័យ ។ រ៉ឺ​ម៉ក​​ម៉ូតូ​​នោះ​អត់​មាន​ស្លាក​លេខ​​​​ទេ បើក​បរ​ដោយ​ឈ្មោះ​ ស្រេង អាយុ​​ជាង​​៤០ឆ្នាំ មាន​ទីលំនៅ​​​ភូមិ​ត្រពាំង​​សុក្រម​ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។ តាម​ប្រភព​​ព័ត៌មាន​បាន​​ឱ្យដឹង​ថា មុន​ពេល​កើត​ហេតុ​​ រ៉ឺម៉ក​​ម៉ូតូ​​នោះ​បាន​ដឹក​កម្មការិនី​​ជាង​​៣០នាក់​​ ទៅ​ធ្វើ​​ការ​នៅ​​រោង​ចក្រ​​ម្តុំ​ភូមិ​ត្រពាំង​​ទួល​ សង្កាត់​​កំបូល ​​​បើក​​​​ក្នុង​ទិស​ដៅ​ពីលិច​ទៅ​កើត​ ។

លុះ​ទៅដល់​​​ចំណុច​កើត​ហេតុ​​មាន​ស្ត្រី​ម្នាក់​​ដើរ​ ឆ្លង​ផ្លូវ​​ពី​ត្បូង​ទៅ​​ជើង​​ ហើយ​អ្នក​ដើរ​​​ឆ្លង​ផ្លូវ​​នោះ​បាន​​ដើរ​​ដល់​ពាក់​កណ្តាលទ្រូងផ្លូវ​​ទៅ​ ហើយ ប៉ុ​ន្តែ​​មាន​រថយន្ត​​១គ្រឿង​​​មក​ដល់​ ស្ត្រី​​រូប​នោះ​​បាន​ថយក្រោយ​​បន្តិច​​វិញ ធ្វើ​ឱ្យ​អ្ន​ក​បើក​រ៉ឺម៉ក​​ម៉ូតូ​​ដឹក​កម្មការិនី​​វាក់​​​និង​ស្លន់​​ស្លោ ​​​​ខំទាញ​​ចង្កូត​​គេចចេញ​​ក៏ជ្រុល​​ធ្លាក់​​ចូល​​ទៅក្នុង​ប្រឡាយ​​ទឹក​ ក្រឡាប់​​ផ្ងារជើង​​​តែម្តង  ។

ប្រភព​​ដដែល​​បានបន្ត​​ទៀត​ថា ខណៈ​នោះ​​បាន​ចាក់​​កម្មការិនី​​ចោល​​​​​ទៅក្នុង​ទឹក​សំអុយ​​ទាំង​​​អស់​ ហើយ​សំណាងល្អ​​មាន​អ្នក​​របួស​ស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​​ពួកគេ​​ពេល​ឡើង​​​ចេញ​​ពីក្នុង​​​ប្រឡាយទឹកសំអុយ​​នោះ​​​​​វិញ​ ម្នាក់​ៗ​​​ខ្លួ​ន​ប្រាណ​​មើល​​មិន​យល់​​​ទេ ប្រឡាក់​​​​ភក់​ស្រមក​​ ​​។ ក្រោយ​ពេល​កើត​ហេតុ​​ប៉ូលិស​​ប៉ុស្តិ៍​​​បាន​ចុះ​ទៅកាន់​ទីនោះ​ ហើយ​បាន​​នាំ​យក​​​រ៉ឺម៉ក​​​ម៉ូតូ​ទៅ​រក្សា​​ទុក​នៅប៉ុស្តិ៍​​ ដើម្បី​​ឱ្យ​​អ្នក​បើក​​​បរ​​ដោះ​ស្រាយ​​ចេញ​​ថ្លៃ​ព្យាបាល​​ដល់​កម្មការិនី ​​​ម្នាក់​ដែល​​របួស​ស្រាល​​ ដើម្បី​បញ្ចប់​បញ្ហា ៕​​

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]