ក្រោយបង្ហាញមុខស្វាមី ជីវិតគូ ផាន់ ផាត់ណា រឹតតែស្វីត

//s9.kh1.co/a0/a0ffb467c26b7eda33f875bcc09c10d0d52e9258.jpeg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ផាន់ ផាត់ណា រឹតតែមានសុភមង្គល ខណៈមានស្វាមីល្អ ហើយនិងកូនស្អាតឃ្យូតគួរឲ្យក្នាញ់។

កំពត៖ ងាកទៅមើល តារាសម្ដែងស្រីពោរពេញដោយសមត្ថភាព អ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្នមានភាពមមាញឹកនឹងការងារសិល្បៈជាខ្លាំង។ ពិតណាស់ បើទោះបីនាងមានកូនតូច ប៉ុន្តែនាងនៅតែបំពេញការងារជាធម្មតា មិនបោះបង់អាជីពសិល្បៈឡើយ។ម្យ៉ាងវិញទៀត បើនិយាយដល់ រឿងដែលនាងបានសម្ដែង សុទ្ធសឹងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយដល់ជីវិតឯកជន តួឯកស្រីរូបនេះ មានកូនប្រុសម្នាក់គួរឲ្យក្នាញ់ ហើយនាងនឹងកូនតែងដើរលេងលំហែកាយជានិច្ច។ មិនតែប៉ុណ្ណោះ គ្រប់ពេលអ្នកនាង ផាន់ ផាត់ណា ឧស្សាហ៍បង្ហោះរូបនាងនិងកូនតែពីរៗនាក់ប៉ុណ្ណោះ មើលទៅនាងពិតជាបានផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ទៅកាន់កូនច្រើនមិនចាញ់ម៉ាក់ៗផ្សេងឡើយ។ 

ជាក់ស្ដែង ក្រោយកូនប្រុសធំបន្តិច អ្នកនាង ផាន់ ផាត់ណា ក៏បង្ហោះរូបស្វាមីឲ្យមហាជន និងហ្វេនបានឃើញមុខផងដែរ។ ហើយថ្មីៗនេះនាងជាមួយស្វាមី និងកូន បានដើរកម្សាន្ត នឹងបានស្ទូចត្រីលេងយ៉ាងរីករាយ។ ដោយរូបភាពគ្រួសារជាច្រើនសន្លឹកនោះ មើលទៅតារារូបនេះ ហាក់មានក្ដីសុខខ្លាំង ខណៈញញឹមបិទមាត់មិនជិតដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា និងស្វាមី
អ្នកនាង ផាន់ ផាត់ណា និងស្វាមី
អ្នកនាង ផាន់ ផាត់ណា និងស្វាមី
អ្នកនាង ផាន់ ផាត់ណា និងស្វាមី
អ្នកនាង ផាន់ ផាត់ណា ជាមួយកូន និងស្វាមី
អ្នកនាង ផាន់ ផាត់ណា ជាមួយកូន និងស្វាមី
អ្នកនាង ផាន់ ផាត់ណា ជាមួយកូន និងស្វាមី
អ្នកនាង ផាន់ ផាត់ណា ជាមួយកូន និងស្វាមី
ផាន់ ផាត់ណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T