វីដេអូខាងក្រោមនេះ គឺជាស្នាដៃរបស់សិស្សខ្មែរបីនាក់ ដែលចង់ឆ្លុះបង្ហាញពី ជីវភាពក្មេងស្រីដ៏តូចម្នាក់ ដែលកើតមកក្នុងគ្រួសារក្រីក្រ ហើយនាងត្រូវគេជួលមកធ្វើជាអ្នកបម្រើតាមផ្ទះ គ្រួសារអ្នកមាន។

នៅក្នុងវីដេអូនេះ គេបានឲ្យដឹងថា ក្មេងស្រីតូចដែលត្រូវកូនស្រីម្ចាស់ផ្ទះ ប្រមាថមើលងាយនេះ មានឈ្មោះថា គីម នាងគឺជាត្រូវបានគ្រួសាររបស់អ្នកមាន ជួលមកធ្វើការងារក្នុងផ្ទះ។ អ្វីដែលជាចំនុចសំខាន់នោះគឺ ក្មេងស្រីដ៏តូចនេះគឺ មិនទាន់គ្រប់អាយុនឹងធ្វើការងារឡើយ ដូច្នេះអ្នកដែលជួលនាងមកនេះ គឺកំពុងតែប្រព្រឹត្តខុសនឹងច្បាប់នៃ សិទ្ធកុមារហើយ ជាងនេះទៅទៀត ពួកគេថែមទាំងជេរស្ដី ជួនកាលធ្វើប្រើអំពើហិង្សារលើ ក្មេងដែលបម្រើការតាមផ្ទះទៀតផង។

បញ្ហានេះកំពុងតែកើតមានឡើង នៅក្នុងសង្គមយើង តើប្រិយមិត្តយល់យ៉ាងណាចំពោះ បញ្ហានេះ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ YouTube

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]