យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មានករណីឃាតកម្ម ដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក បណ្តាលឲ្យស្រ្តីជាម្តាយ និង កូនៗរបស់នាង ចំនួន ៤នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌។

ស្រ្តីជនជាតិចិនម្នាក់ អាយុ ៣៧ឆ្នាំ មានឈ្មោះ Li Qiaozhen រួមនឹងកូនៗរបស់នាង ចំនួន ៤នាក់ ដែលក្នុងនោះ មានអាយុ ៩ឆ្នាំ ៧ឆ្នាំ ៥ឆ្នាំ និង ១ឆ្នាំ ត្រូវបានឃាតករ សម្លាប់ដោយប្រើកាំបិតផ្ទះបាយ នៅក្នុងផ្ទះ របស់ជនរងគ្រោះផ្ទាល់តែម្តង។ ជនល្មើសត្រូវបានដឹងថា មានឈ្មោះ Chen Mingdong អាយុ ២៥ឆ្នាំ ត្រូវជាក្មួយប្រុសប្តីរបស់ស្រ្តីរងគ្រោះ ហើយបើតាមការឲ្យដឹងពីប៉ូលីសនោះ មូលហេតុដែលនាំអោយ ជនល្មើស សម្លាប់ពួកគេចោល ដោយសារតែ ការច្រណែននឹងគ្រួសាររបស់ជនរងគ្រោះ ដែលជាអ្នកមានជាងខ្លួន ព្រោះថា ទាំងប្រាក់ចំណូល និង ស្ទាយរស់នៅ សុទ្ធតែល្អប្រសើរជាងខ្លួន។

យ៉ាងណាមិញ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនល្មើសមានសភាពឆេវឆាវ និង បង្កហឹង្សា ដោយសូម្បីតែពេលសួរចម្លើយ ជនល្មើសថែមទាំងបាន ដាល់អ្នកស៊ើបអង្កេត ខណៈដៃកំពុងជាប់ខ្នោះ ទៀតផង។ ទោះជាយ៉ាងណា ពេលនេះជនល្មើស ត្រូវបានជាប់ទោស ពីបទមនុស្សឃាត និង កំពុងស្រាវជ្រាវរកមើលថា តើជនល្មើស បានចូលមករស់នៅ ក្នុងសហរដ្ឋអាមេរិក ដោយស្រប ឬ ក៏ខុសច្បាប់ ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព beijing cream

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]