យោងតាមសារព័ត៌មាន សៀងហៃដេលី របស់ប្រទេសចិន បានឲ្យដឹងថា អ្នកដំណើរជាង ៤,០០០នាក់ បានភៀសខ្លួន និងជើងហោះហើរចំនួន ២៥ បានពន្យាពេលហោះហើរ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ នៅក្នុងព្រលានយន្តហោះ Baiyun Airport ដែលស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន កាលពីព្រឹកថ្ងៃទី២៧ ខែតុលា។

បើតាមសម្តីបុគ្គលិក នៅក្នុងប្រលានយន្តហោះ បានប្រាប់ឲ្យដឹងថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះ ចេញពីផ្ទាំងអេឡិចត្រូនិចមួយ ដែលស្ថិតពីលើហាងលក់សម្លៀកបំពាក់បុរស ក្បែរច្រកចេញពីព្រលានយន្តហោះ នៅវេលាម៉ោង ៩ និង ១៤នាទីព្រឹក។

ជាមួយគ្នានេះដែរ រថយន្តពន្លត់អគ្គីភ័យ ចំនួន ៤គ្រឿង បានមកដល់កន្លែងកើតហេតុភ្លាមៗ និងចំណាយពេលអស់ ១២នាទី ពន្លត់អគ្គីភ័យបានជាស្ថាពរ ដោយគ្មាននរណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែហាងលក់សម្លៀកបំពាក់នោះ បានទទួលរងការខូចខាត។

គួរបញ្ជាក់ផងដែរថា នៅពេលអគ្គីភ័យឆាបឆេះ គឺមានបុគ្គលិកចំនួន ២នាក់ កំពុងធ្វើការនៅលើហាងលក់សម្លៀកបំពាក់នោះ ក្រោយមកពួកគេបានប្រញាប់ ចុះពីលើហាងភ្លាមៗ ចំនែកឯបុគ្គលិកផ្នែកលក់ នៅក្នុងហាង បានភៀសខ្លួនចេញពីហាងភា្លមៗដែរ។

យ៉ាងណាមិញ អ្នកដំណើរ និងបុគ្គលិកជាច្រើន នៅក្នុងព្រលានយន្តហោះ បានពាក់ម៉ាស់ការពារ ហើយនៅកន្លែងកើតហេតុ នៅតែមានផ្សែងអួលអាប់ រហូតដល់ម៉ោង ១១ព្រឹក ទើបរលត់អស់ទៅវិញ៕













សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ សៀងហៃដេលី

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]