ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលស្ត្រីម្នាក់ ជិះម៉ូតូកូនទារមួយគ្រឿង តាមដងផ្លួវ ត្រូវជនសង្ស័យពីរនាក់ មកធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីរងគ្រោះបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព តាមបណ្ដោយផ្លួវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន កាលពី វេលាម៉ោង ១០និង៥០នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣។

ជនរងគ្រោះខាងលើឈ្មោះ ស្រីពេជ្រ អាយុប្រហែល៣០ ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន។  

តាមប្រភពព័ត៌មានពីកន្លែងកើងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ដ្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ប្រភេទ Today ពណ៌លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BZ-5042 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ជិះ ម៉ូតូសេ១២៥មួយគ្រឿងមកក្បែរ ហើយធ្វើសកម្មភាព ឆក់យកកាបូបពីស្ដ្រីរងគ្រោះបានសម្រេចហើយជិះរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ នាំស្ដ្រីរងគ្រោះទៅ ដាក់ពាក្យបណ្ដឹងដើម្បីតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយស្ដ្រីរងគ្រោះបានបញ្ជាក់ថា ក្នុងកាបូបនាងមានទូរស័ព្ទអាយហ្វូនមួយគ្រឿង និងលុយ មួយចំនួនទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]