រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន ប្រមាណជា៧០នាក់ បានជួលទូកទេសចរណ៍ ២គ្រឿង ជប់លៀងផឹកស៊ីច្រៀងកម្សាន្ត តាមមាត់ទន្លេ ស្រាប់តែបុរសម្នាក់ស្រវឹងស្រាជោក ធ្លាក់ពីលើកាណូតចូលក្នុងទឹក ទន្លេបណ្តាលឱ្យលិចបាត់ ។

ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ ថ្ងៃទី២៧ តុលា ២០១៣ ស្ថិតនៅចំណុចមាត់ទន្លេ មុខផ្សាររាត្រីក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះកែវ វាសនា អាយុ២៨ឆ្នាំ ជាបុគ្គលិក្រុមហ៊ុន មានទីលំនៅផ្ទះលេខ២៦៤ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ប្រភពបានបន្តទៀតថា ទូកទេសចរណ៍មាន២ជាន់ ចំណែកជនរងគ្រោះអង្គុយ នៅជាន់ខាងលើ ខណៈពេលផឹកស៊ីស្រវឹង ជិតដល់ម៉ោងសម្រាកហើយនោះ ជនរងគ្រោះបានដើរទ្រេតទ្រោត បំរុងទៅបន្ទប់ទឹក ហើយបានដើរទៅផ្អែកនឹងបង្កាន់ដៃកាណូត ទប់ខ្លួនអត់ជាប់ ក៏ធ្លាក់ចូលទឹកទន្លេលិចបាត់រហូត ។

ក្រោយពេលកើតហេតុ គ្រួសារសាច់ញាតិបានជួលទូកអ្នកនេសាទ ឱ្យជួយរាវរក តែរកមិនទាន់ឃើញសពនៅឡើយទេ ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា