ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលទើបនឹង ត្រូវដោះលែងចេញពីពន្ធនាគារ ជាប់ចោទពី បទឆក់ខ្សែក មិនទាន់បានមួយខែផងមិនកែ គំនិត បានធ្វើសកម្មភាព ឆក់ខ្សែកអ្នកដំណើរ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះ ដេញ ចាប់ប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទា ទោសដាក់ពន្ធនាគារសារជាថ្មី ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីជនសង្ស័យជាមុខសញ្ញា ចាស់ ធ្វើសកម្មភាពឆក់ ខ្សែក ពីនិស្សិតស្រី ម្នាក់ពេលកំពុងធ្វើដំណើរ តាមផ្លូវនោះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ ខាងត្បូងសួនកំសាន្ដឌ្រីលែន មុខភោជនីយ ដ្ឋានម្ហូបខ្មែរ តាមបណ្ដោយផ្លូវសុរាម្រិត ភូមិ ទី២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ ថា ជនសង្ស័យដែលត្រូវបានជនរងគ្រោះនិង ប្រជាពលរដ្ឋដេញ ស្ទាក់ចាប់បាន ប្រគល់ឱ្យ សមត្ថកិច្ចនោះ ឈ្មោះឯក បូរី ហៅឡាន់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល តាមបណ្ដោយផ្លូវលំ សង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយជនសង្ស័យរូបនេះ គឺ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារព្រៃ ស កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣ ពី បទលួចឆក់ ខ្សែក ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ប៉ុន្ដែត្រូវព្យួរមួយឆ្នាំ ។ ដោយឡែក ជនរងគ្រោះ ឈ្មោះធី ស្រីណែត អាយុ១៩ ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួល គោក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដដែល មុន ពេលកើតហេតុ ជនរងគ្រោះ ធី ស្រីណែត ជាមួយនិងបងស្រីបីនាក់ ផ្សេងទៀត បានជិះ ម៉ូតូពីរគ្រឿង ដើរលេងកំសាន្ដនៅ មជ្ឈមណ្ឌល កោះពេជ្រ ដោយជនរងគ្រោះជាអ្នក ជិះពី ក្រោយ ។ ក្រោយពីជិះម៉ូតូកំសាន្ដនៅកោះ ពេជ្របានមួយសន្ទុះ ជនរងគ្រោះនិងបងស្រី បានជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ហើយឈប់ នៅចំណុចកើតហេតុ ដោយរងចាំម៉ូតូបងស្រី របស់ខ្លួនមកដល់ ។ នៅពេលដែលម៉ូតូបង ស្រីរបស់ខ្លួន ជិះមកដល់ ពួកគេទាំង៤នាក់ ប្រុងចេញដំណើរទៅមុខទៀត ស្រាប់តែ លេខ មុខជនសង្ស័យរូបនេះ មកធ្វើសកម្មភាព ឆក់ យកខ្សែក ប៉ុន្ដែត្រូវបានជនរងគ្រោះទាញខ្សែ កបាន មកវិញ ហើយស្រែក ឆោឡោ ហើយ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយដេញចាប់ វាយមួយ ដៃមួយជើងម្នាក់ ឡើងទ្រមខ្លួន រួចហើយប្រគល់ជូនកម្លាំង សមត្ថកិច្ចមូលដ្ឋាន ដែលកំពុងចុះល្បាតនៅ ក្បែរនោះ ។ ក្រោយពីការសួរនាំ នៅប៉ុស្ដិ៍ នគរបាលចតុមុខរួច ជនសង្ស័យរូបនេះ ត្រូវ បានបញ្ជូនទៅ ឃុំខ្លួន នៅអធិការដ្ឋាននគរ បាលខណ្ឌ ដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្ដន្ទាទោស តាមផ្លូវច្បាប់ ដាក់ពន្ធនាគារម្ដងទៀត។

មជ្ឈដ្ឋានមួយចំនួន បានអំពាវនាវឱ្យស្ថា ប័នតុលាការ ដែលមានព្រះរាជអាជ្ញា និងចៅ ក្រម ត្រូវផ្ដន្ទាទោស យ៉ាងតឹងរឹង តាមផ្លូវច្បាប់ ដែលបានកំណត់ ចំពោះជនសង្ស័យ ដែលជាប់ ពាក់ព័ន្ធនិងសកម្មភាពបទ ល្មើស នានា ដូចជា ករណីឃាតកម្ម ចោរប្លន់ ចោរលួច ចោរឆក់ ជាដើម ដើម្បីឱ្យជនសង្ស័យទាំងនេះ ត្រូវជាប់ ឃុំឃាំងដែលបានធ្វើសកម្មភាពតទៅទៀត ហើយបើជនសង្ស័យខាងលើ ត្រូវបានកម្លាំង សមត្ថ កិច្ចពាក់ព័ន្ធចាប់ខ្លួនជាបន្ដបន្ទាប់ ហើយ ពេលបញ្ជូនទៅកាន់តុលាការ ដោយមាន អន្ដរាគមន៍ខ្វះខ្វែង រួចហើយ ខាងតុលាការ បន្ធូរបន្ថយទោស ជាប់ឃុំឃាំងក្នុងរយៈ ពេលដ៏ខ្លី ហើយមានសេរីភាព ឡើងវិញ នោះ នឹងបន្ដធ្វើសកម្មភាពដដែល ដូច្នេះសមត្ថកិច្ច ជាអ្នកចាប់ ប៉ុន្ដែត្រូវបានដោះលែង ក្នុង រយៈពេលខ្លី ក្រោយការជាប់ឃុំឃាំងនោះ គឺបទល្មើសមិនថយចុះនោះឡើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]