កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ខ្មែរឡូតធ្លាប់បានចុះផ្សាយវីដេអូសំណើចដូចគ្នានេះ ម្តងរួចមកហើយ ទៅមើលការបញ្ចូលសម្លេងការប្រកួតបាល់ទាត់ ប្រាំភាសាបន្តិចមើល! ដែលធ្វើអោយប្រិយមិត្តជាច្រើន ផ្ទុះសំណើចសើចក្អាកក្អាយ ទប់ស្ទើរមិនបាន។

យ៉ាងណាមិញ ទំព័រដែលតែងតែផ្តល់ការកំសាន្តអារម្មណ៍ ដល់អ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក មានឈ្មោះថា Troll Khmer បានបង្កើតវីដេអូបែបសំណើចថ្មីមួយទៀតហើយ ដោយបានបញ្ចូលសម្លេងឃ្លីបវីអូថ្មីនៃការប្រកួត El Classico រវាងក្រុម FC Barcelona ជាមួយនឹងក្រុម Real Madrid ដែលទើបតែបានបញ្ចប់ទៅប៉ុន្មានថ្ងៃនេះ ដោយលទ្ធផលម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវ ដោយលទ្ធផល ២ទល់នឹង០។

ជាមួយនឹងការប៉ិនប្រសព្វ និងទេព្យកោសល្យធ្វើអោយប្រិយមិត្តសើច ទំព័រមួយនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមពីអ្នកនិយមលេងបណ្តាញសង្គមយក្ស ហ្វេសប៊ុក ហើយខ្មែរឡូតសង្ឃឹមថា ទំព័រនេះនឹងខិតខំរិះរកនូវរសជាតិ និងចំណីចក្ខុថ្មីៗ សម្រាប់តបស្នងនូវការគាំទ្រដ៏ច្រើនសន្ធឹកពីស្រទាប់យុវវ័យនេះ។


ទប់អារម្មណ៍ តាំងចិត្តអោយស្ងប់ ត្រៀមខ្លួនទស្សនាវីដេអូសើចចុកពោះខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះវីដេអូនេះ?

ប្រភព៖ ហ្វេសប៊ុក

វីដេអូ៖ Troll Khmer

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]