រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​បើកបរ​ម៉ូតូ​ស្មាស​់ពណ៌​ខ្មៅ ក្នុង​ល្បឿន​លឿន​ ហើយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​ក្នុង​ដំណើរ​ស្របទិស​គ្នា ជាហេតុ​បណ្ដាល​ឱ្យ​ខូចខាត​ម៉ូតូ​ទាំង​សងខាង កាលពីវេលា​ម៉ោង​៦​ និង​៤៥​នាទី​ល្ងាចថ្ងៃ​ទី​១​ ឧសភា ​ឆ្នាំ​២០១២ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើកបរ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី ពី​លិចទៅ​កើត​ក្នុង​សភាព​ស្រវឹង​ស្រា​ជោកជាំ ហើយ​មានល្បឿន​លឿន​ផង​នោះ ក៏ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​វី​វ៉ា​ ពណ៌​ខ្មៅ បើកបរ​​ដោយ​បុរស​ចំណាស់​ម្នាក់ពេញទំហឹង​បណ្ដាល​​ឱ្យ​ម៉ូតូ​ស្មាស​់ខ្ទេច​ ផ្នែក​ខាង​មុខ ។ ចំណែក​ឯ​ម៉ូតូ​វី​វ៉ា​ខ្ទេច​ផ្នែក​ខាងក្រោយ តែ​សំណាងល្អ​ពុំ​បណ្ដាល​ឱ្យមនុស្ស​ណា​ម្នាក់​ រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ  ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]