បង្ហោះសារសុំទោសមិនប៉ុន្មាន ម៉ូលីកា ទៅជួប សឿ សុធារ៉ា ផ្ទាល់ ដើម្បីសុំអភ័យទោ.ស រឿងកំ.ហុ.សអ.ចេ.តនា (មានវីដេអូ)

//s9.kh1.co/4d/4d370cc6fc251546f2b01d59259d9385071aec5c.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២២ ៨ព្រឹក · មួយឆ្នាំមុន

ចេញបង្ហោះសារសុំទោសមិនបានយូរប៉ុន្មាន ទីបំផុត អតីតតារាចម្រៀង ម៉ូលីកា បានទៅជួប អ្នកនាង សឿ សុធារ៉ា ដោយផ្ទាល់ដើម្បីសុំអភ័យទោស

ភ្នំពេញ៖ នៅតែជារឿងដែលត្រូវបានមហាជន បានលើកឡើងជាបន្តបន្ទាប់ បើទោះបីជា អតីតតារាចម្រៀងស្រី ម៉ូលីកា បានធ្វើការបង្ហោះសារសុំទោសជាសាធារណៈ នៅលើបណ្ដាញសង្គម ចំពោះកំហុសអចេតនា ដែលរូបនាងបានធ្វើប្រើសម្ដីលេងសើច ចំពោះតារាសម្ដែង អ្នកនាង សឿ សុធារ៉ា នៅក្នុងវីដែអូផ្សាយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីនេះ អ្នកនាង ម៉ូលីកា ក៏បានបង្ហាញរូបភាពប៉ុន្មានសន្លឹក រួមជាមួយនឹងវីដេអូ ដែលខ្លួនបានទៅជួបនឹង អ្នកនាង សឿ សុធារ៉ា ដើម្បីធ្វើការសុំទោសដោយផ្ទាល់ និងសុំឲ្យអ្នកនាងអធ្យាស្រ័យ ចំពោះកំហុសដោយមិនបានតាំងចិត្ត ដែលអាចធ្វើឲ្យប៉ះពាល់អារម្មណ៍របស់នាង ទៀតផង។ ក្នុងនោះ ម៉ូលីកា ថែមទាំងរៀបរាប់ថា៖ 

នាងខ្ញុំ មូលីកា បានមកជួបបងស្រី សឿ សុធារ៉ា ដើម្បីសុំទោសពីសំណាក់បងស្រី ដោយផ្ទាល់ ដោយម្សិលមិញនាងខ្ញុំមានកំហុស ដោយអចេតនា មិនបានប្រយ័ត្នបានធ្វើឲ្យប៉ះពាល់ដល់កិត្តយសបងស្រី ដូចនេះនាងខ្ញុំបានមកដល់ជួបបងស្រីផ្ទាល់ ដើម្បីសូមការអភ័យទោស ។ សូមអរគុណដល់ទឹកចិត្តបងស្រី ដែលមិនប្រកាន់ និងអភ័យទោសដល់ប្អូនស្រី ថែមទាំងណែនាំ ទូន្មានប្អូនស្រីថែមទៀតផង ។ នាងខ្ញុំ មូលីកា ក៏សូមអភ័យទោសពីសំណាក់បងៗសិល្បករ សិល្បការនី និង បងប្អូនក្នុងបណ្តាញសង្គមទាំងអស់គ្នា ដោយក្តីគោរព និង អរគុណពីនាងខ្ញុំផង

ម៉ូលីកា

លើសពីនេះ តារាស្រី ម៉ូលីកា ក៏បានសំណូមពរ និងសុំឲ្យអ្នកគាំទ្រ ក៏ដូចជាបងប្អូនមហាជនទាំងឡាយ ឈប់ធ្វើការស្ដីបន្ទោសចំពោះនាង ដោយហេតុតែកំហុសអចេតនាមួយពេល ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ូលីកា 
ម៉ូលីកា 
ម៉ូលីកា 
ម៉ូលីកា 
 សឿ សុធារ៉ា
 សឿ សុធារ៉ា
ម៉ូលីកា និង សឿ សុធារ៉ា
ម៉ូលីកា និង សឿ សុធារ៉ា
ម៉ូលីកា និង សឿ សុធារ៉ា
ម៉ូលីកា និង សឿ សុធារ៉ា
សារបង្ហោ
សារបង្ហោ
ម៉ូលីកា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T