រាជធានីភ្នំពេញ ៖ បុរស ស្ត្រី២នាក់ជាគូដណ្តឹង នឹងគ្នាបានរងរបួសបែកក្បាល និងរលាត់ដៃ ជើង ខណៈកំពុងធ្វើដំណើរនៅលើមហា វិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅ កើតក៏ត្រូវម៉ូតូ១គ្រឿងមិនស្គាល់អត្តសញ្ញាណបើក ក្នុងល្បឿនយ៉ាងលឿនមកវ៉ាខាងស្តាំដៃ បណ្តាលឱ្យទាក់ដៃចង្កូតដួលបោក ផ្ទប់នឹងរនាំងដែកពុះចែកផ្លូវបាក់អស់២ចម្រឹងដែក ចំណែកម៉ូតូបង្កហេតុបានបើកគេចបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៧ តុលា ២០១៣ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវ២២៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះនាង វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះធឿន ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ ។ អ្នកទាំង២ជិះម៉ូតូម៉ាកឌ្រីមសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១BN ៨៥៣២។

ក្រោយកើតហេតុប៉ូលិសបានឃាត់គូដណ្តឹងទាំង២នាក់ និងម៉ូតូបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកដើម្បីដោះស្រាយការខូចខាត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]