ខេត្តមណ្ឌលគិរី៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបាន្យដឹងនៅមុននេះបន្តិចថា រថយន្តដឹកគ្រឿងសំណង់របស់ ថៅកែលក់គ្រឿងសំណង់ដ៏ធំនៅមណ្ឌលគិរី បានបើកបុកអ្នកជិះម៉ូតូ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ និង ក្មេងស្រីរួមដំណើររបួសដាច់ជើងម្ខាង ។

ហេតុការណ៏នេះបានកើតឡើងនៅម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២៧ តុលា ២០១៣ នៅចំណុចផ្លូវទៅកាន់រមណីយដ្ឋាន ទឹកជ្រោះដំណាក់ស្តេច ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ។

សេចក្តីរាយការណ៏បានបន្តថា រថយន្តដឹកគ្រឿងសំណង់ របស់ថៅកែឈ្មោះ ឆៃ លី ខាងលើប្រភេទកូរ៉េចំណុះ១តោនកន្លះ បើកបរដោយកម្មករម្នាក់ ។ ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ចំណែកអ្នកស្លាប់ និង របួសដែលជិះម៉ូតូម៉ាកវ៉េវនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

គួររំលឹកថា កាលពីម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៥ តុលា ២០១៣ រថយន្តLand Cruiser ដែលបើកបរដោយថៅកែលក់គ្រឿងសំណង់ឈ្មោះ ឆៃ លី បានបើកបុករថយន្តហុងដាចង្កូតស្តំាស៊េរីចាស់ ដែលជិះដោយអ្នកកាសែត៣នាក់ បណ្តាលឲ្យអ្នកកាសែតទំាង៣នាក់ រងរបួសធ្ងន់ស្រាលទំាងអស់ ។

ហេតុការណ៏ បង្កគ្រោះថ្នាក់នេះ នៅចំណុចភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ។

អ្នកកាសែតដែលរងរបួសទំាង៣នាក់រួមាន៖ ១-ឈ្មោះ មន ម៉ារ៉េត អាយុប្រមាណ៣០ឆ្នាំ ជាអ្នកយកព័ត៌មានឲ្យទូរទស្សន៏អប្សរា ២-ឈ្មោះហៅក្រៅ អេ ណាន់ ជាអ្នកយកព័ត៌មានឲ្យទូរទស្សន៏ហង្សមាស និងឈ្មោះ រឹម រ៉ា ជាអ្នកកាសែតដើមអំពិល ។

រឿងរ៉ាវខាងលើមិនទាន់ទំាងដោះស្រាយរួចរាល់នៅឡើយផង ឥទ្បូវកម្មកររបស់ថៅកែខាងលើនេះ បង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សស្លាប់និងរបួសទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]