ម៉ូលីកា បង្ហោះសារសុំទោស ក្រោយជ្រុលសម្ដី ប៉ះពាល់ដល់ សឿ សុធារ៉ា

//s9.kh1.co/90/90d6dd1e854c04b95195ef96b00bc27555d4815c.jpg
តារា & កម្សាន្ដ

 ២៣-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

អតីតតារាចម្រៀង ម៉ូលីកា បានបង្ហោះសារសុំទោសនៅលើបណ្ដាញសង្គម ទៅដល់ អ្នកនាង សឿ សុធារ៉ា ក្រោយពីបានលេងសើចពាក្យសម្ដីមិនសមរម្យ នៅក្នុងវីដេអូផ្សាយផ្ទាល់

ភ្នំពេញ៖ គឺជារឿងដែលមហាជនជាច្រើន កំពុងតែតាមដាន និងបង្ហាញពីការមិនពេញចិត្តជាខ្លាំង ក្រោយ ពីអតីតតារាចម្រៀង អ្នកនាង ម៉ូលីកា បានប្រើពាក្យសម្ដីលេងសើច នៅក្នុងវីដេអូ ដែលបានលើកឡើងថា តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ជាមនុស្សឆ្កួ.ត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីមានភាពចម្រូងចម្រាសពាសពេញបណ្ដាញសង្គម ចំពោះការប្រើពាក្យសម្ដីបែបមើល.ងា.យមុននេះបន្តិច អ្នកនាង ម៉ូលីកា ក៏បានចេញមកបង្ហោះសារដ៏វែងមួយ ជាមួយនឹងការសុំទោស ទៅដល់ អ្នកនាង សឿ សុធារ៉ា ដោយបានរៀបរាប់ថា៖ 

នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណៈជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនា ប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ មានការខឹងសម្បារលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន ។ អាស្រ័យហេតុនេះសូម បងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង ។

ម៉ូលីកា

គួររំឮកផងដែរថា នៅក្នុងវិដេអូរបស់ ម៉ូលីកា ដែលបានប្រើពាក្យមិនសមរម្យនោះ ត្រូវបានទស្សនិកជនជាច្រើន រិះគន់ជាបន្តបន្ទាប់ ក្នុងនាមជាបុគ្គលសាធារណជន មិនគួរលេងសើចដែលអាចប៉ះពាល់ ដល់ផ្លូវអារម្មណ៍របស់អ្នកដទៃនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
ម៉ូលីកា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សឿ សុធារ៉ា
សារបង្ហោះសុំទោស
សារបង្ហោះសុំទោស
ម៉ូលីកា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T