រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធ​រុ​ ស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២​ ឧសភា ២០១២ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ។ ​

ហេតុការណ៍​នេះកើតឡើង​ដោយសារ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ វ៉េវ​អាល​ហ្វា ពណ៌​សំបក​ឪឡឹក​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ហើយ​មិនបាន​មើល​រថយន្ដ​ស៊ី​ញ៉ូ​បត់​នៅ​ខាង​មុខ ​បណ្ដាលឱ្យ​បុក​រថយន្ដ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ចំពាក់​កណ្ដាល​ យ៉ាងពេញទំហឹងរង​របួស​ជា​ទម្ងន់ រីឯ​ម៉ូតូ​ខូច​ខាត​​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។ ​​ភ្លាម​ៗ​ប៉ូលិស​​ចរាចរណ៍​បាន​ចុះ​ទៅ​ធ្វើ​អន្ដរា​គមន៍​យក​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន ដើម្បី​​ដោះស្រាយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]