ក្រុមហ៊ុន Apple បានចាប់ដៃធ្វើការ ជាយូរមកហើយ ជាមួយនឹង RED ដែលជាក្រុមមួយ បង្កើតឡើង ក្នុងគោលដៅមនុស្សធម៌ ដោយពួកគេបានរួមគ្នា បង្កើតនូវផលិតផល Mac Pro ពណ៌ក្រហម សំរាប់ដាក់លក់ដេញថ្លៃ ដើម្បីយកប្រាក់ចំណេញទាំងនោះ ទៅជួយឧត្ថម្ភដល់ កម្មវិធីរបស់មូលនិធិពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង HIV/AIDS។

Mac Pro ស៊េរីថ្មី ពណ៌ក្រហមនេះ ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាង និង មានលក់តែក្នុងការដេញថ្លៃ ដែលប្រព្រឹត្តធ្វើឡើង នាខែក្រោយនេះប៉ុណ្ណោះ ហើយសំរាប់ ផលិតផលលក់រាយ គឺមានតែពណ៌ខ្មៅប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមការប៉ាន់ប្រមាណ Mac Pro ស៊េរីថ្មី ពណ៌ក្រហម ដែលនឹងត្រូវដាក់ដេញថ្លៃនេះ អាចនឹងមានតម្លៃចាប់ពី ៤០,០០០ ទៅដល់ ៦០,០០០ ដុល្លារអាមេរិក។ Mac Pro ស៊េរីថ្មីនេះ មានបំពាក់មកជាមួយនូវ 2.7GHz 12-core Intel Xeon E5 processor អង្គចងចាំ 64GB នៃ 1855MHz DDR3 កាតហ្គ្រាហ្វិក dual AMD FirePro D700 និង ទំហំផ្ទុកចំនួន 1TB ប្រភេទ PCIe-based flash៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖











ប្រភព pcmag

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]