តើសាហាវណាស់មែនទេ ដែលនៅក្នុងចំណោមមនុស្ស ជាច្រើន បែរជាហ៊ានបន្លំ ស្ទាបគេនោះ?

វីដេអូ នារីម្នាក់ដែល ត្រូវបានគេបន្លំស្ទាប នៅក្នុងរថភ្លើង ត្រូវបានអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម នាំគ្នាចែកចាយ និងម្នាក់ៗ ក្រោយពី ទស្សនាវីដេអូនេះហើយ បែរជាមានចម្ងល់ និងបញ្ចេញយោបល់យ៉ាងខ្លាំងទៅវិញនោះ។ យ៉ាងណាមិញ វីដេអូដែលមានរយៈពេលប៉ុន្មានវិនាទីនេះ បានបង្ហាញឲ្យឃើញ ពីនារីវ័យក្មេងម្នាក់ ត្រូវបានព្រាននារីម្នាក់ដែលអង្គុយជាប់នឹង ខ្លួននោះបន្លំយកដៃស្ទាបភ្លៅ ម្ដងហើយម្ដងទៀត ដែលពិតជាធ្វើឲ្យនារីនេះ ទប់កំហឹងមិនបាន និងគប់របស់ចំមុខបុរសនេះយ៉ាងសាហាវ និងខ្មាស់គេតែម្ដង។

សម្រាប់វីដេអូនេះ ក៏បានធ្វើឲ្យអ្នកទស្សនាហើយ ដែលជាពិសេសមិត្ដនារីៗនោះ នាំគ្នាបញ្ចេញកំហឹង និងឆ្ងល់យ៉ាងខ្លាំងថា តើហេតុអ្វីក៏បុរសៗធ្វើដូចជា ស្រែកឃ្លាន នឹងការបន្លំលួចស្ទាប ឬក៏ដូចជាករណីមុនៗ ដែលបន្លំថតក្រោមសំពត់នារីនោះ? ចុះហេតុអ្វីមិនអត់ទ្រាំ និងរក្សាភាពថ្លៃថ្នូរបស់ខ្លួន នៅក្នុងចំណោមសាធារណៈជន? តែនៅក្នុងនោះក៏មានអ្នកប្រើប្រាស់បណ្ដាញហ្វេកប៊ុកនេះ ធ្វើការបន្ទោសទៅលើ នារីនេះទៅវិញ ថាមកពីស្លៀកខ្លីដោយខ្លួនឯង។

ចុះប្រិយមិត្ដវិញ មានគំនិតយ៉ាងណា ទៅលើសំណួរខាងលើនេះដែរឬទេ? 

ប្រភពពី kfeed

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]