កំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ពេលកំពុងបញ្ជូន ទៅកាន់មន្ទីរពេទ្យ និងមិត្តភក្តិម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ ជម្លោះពាក្យសម្តី នៅក្នុងរាំវង់បុណ្យកឋិន កាលពីម៉ោងប្រមាណ ៩ និង៤៥នាទី យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំងាយពីវត្តចំណារ ក្នុងភូមិ ផ្សារសាមគ្គី សង្កាត់កណ្តុលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចម្ងាយប្រមាណ ៧០០ម៉ែត្រ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ែន វ័យ អាយុ១៩ឆ្នាំ បានដាច់ខ្យល់ពេលកំពុងបញ្ជូនទៅ កាន់មន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ។ រីឯជនរងគ្រោះម្នាក់ទៀត ដេករងរបួសធ្ងន់មានឈ្មោះ ហ៊ុល ស៊ីណាត អាយុ ១៩ឆ្នាំដូចគ្នា។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមរាំលេងនៅក្នុងវត្តចំណារ ពេលនោះ ស្រាប់តែ មានជម្លោះពាក្យសម្តី ដោយសារក្រុមជនបង្ក បានញ៉ែប៉ះចំប្រពន្ធមិត្តភក្តិ ទើបមានរឿងបែបនេះ។

ក្រោយមានជម្លោះដោយពាក្យសម្តីរួច ជនរងគ្រោះបាននាំគ្នាដើរទៅផ្ទះ ស្រាប់ដើរដល់ខាងលិចវត្តចំងាយ ប្រមាណ ៧០០ម៉ែត្រ ក៏លេចក្រុម ជនបង្កចេញមកកាប់ និងចាក់បណ្តាលឲ្យស្លាប់ និងរបួសយ៉ាងដូច្នេះ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងតាមស្រាវជ្រាវតាមចាប់ក្រុមជនបង្ក៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]