ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយកូន២ម្នាក់បាន ក្លាយជាអ្នកទោសស្នេហា បន្ទាប់ពីលួងលោមរួមរ័កមេត្រីពេល ជួបស្នេហ៍ថ្មីគ្រាដំបូងជាមួយនារីម្នាក់ កាលពីអំឡុងរដូវបុណ្យភ្ជុំបិណ្ឌ កន្លងទៅនៅភូមិរបស់មង្គល ឃុំរបស់មង្គល ស្រុកមោងប្ញស្សី។

បុរសពោះម៉ាយរូបនេះត្រូវ សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ តុលា ២០១៣ ក្រោយពីទទួលបានពាក្យបណ្តឹងពី អាណាព្យាបាលនារីរងគ្រោះចោទប្រកាន់ថា បុរសរូបនេះបានចាប់រំលោភកូនស្រី គាត់អាយុ១៩ឆ្នាំ កាលពីយប់ថ្ងៃទី៣ តុលា បានសម្រេចរហូត៣ដង ប៉ុន្តែជាងមួយសប្តាហ៍ក្រោយទើបគាត់ និងកូនស្រីមកប្តឹង ដោយអះអាងថា កូនស្រីមិនហ៊ាននិយាយ ព្រោះតែបុរសពោះម៉ាយនោះគំរាមសម្លាប់ និងដុតផ្ទះគាត់ចោល។

សមត្ថកិច្ចស្រុកមោងប្ញស្សីបានឱ្យដឹងថា ឆ្លើយតបនឹងការចោទប្រកាន់នេះ បុរសពោះម៉ាយកូន២ឈ្មោះម៉ក់ ម៉ូវ អាយុ៣០ឆ្នាំ ពិការភ្នែកម្ខាង រស់នៅភូមិ-ឃុំខាងលើ បាននិយាយថា ខ្លួនទើបមានទំនាក់ទំនងស្នេហាជាមួយនាង បានរយៈពេលប៉ុន្មានខែប៉ុណ្ណោះតាមរយៈទូរស័ព្ទ តែមិនធ្លាប់ជួបមុខគ្នាទេ ដោយសារនាងធ្វើការនៅក្នុងក្រុងបាត់ដំបង។  ប៉ុន្តែបុរសនេះថា ទំនាក់ទំនងស្នេហារវាងនាង និងខ្លួនតាមទូរស័ព្ទផ្អែមល្ហែមប្រើ សុទ្ធតែពាក្យអូន-បង ដូចធ្លាប់ជួបមុខអ៊ីចឹង។ លុះនៅថ្ងៃទី៣ តុលា នាងបានមកលេងផ្ទះហើយបានទូរស័ព្ទណាត់ ជួបគ្នាគ្រាដំបូងនៅរាត្រីនោះតែម្តង។ ម៉ក់ ម៉ូវ បន្តថា គ្រានោះខ្លួនបានអោបថើបនាង ហើយបបួលនាងឡើងឋានសួគ៌ តែមិនបានសម្រេចទេ ដោយទីកន្លែងមិនអំណោយផល លុះយប់ជ្រៅបន្តិចពួកគេក៏បែកគ្នាទៅ។

នៅរសៀលថ្ងៃទី១៦ តុលា នាងបានណាត់ជួបខ្លួនម្តងទៀតនៅក្នុង ចំការក្រោយផ្ទះនាង ដោយគ្រានោះម្តាយនាងមកទាន់ ដែលខ្លួនសង្ស័យថា នេះជាល្បិចរបស់នាងដែលមានចេតនាចង់ធ្វើបាបខ្លួន លុះនៅថ្ងៃទី២៦ តុលា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ដោយចោទថា ខ្លួនចាប់រំលោភនាង។

ទោះជាយ៉ាងណាមន្ត្រីការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ដោយយោងតាមពាក្យបណ្តឹងស្ត្រីរងគ្រោះ និងចម្លើយរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាបាន សម្រេចឱ្យមន្ត្រីជំនាញកសាងសំណុំ រឿងបញ្ជូនខ្លួនបុរសពោះម៉ាយរូបនេះទៅកាន់តុលាការហើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]