អាមេរិក៖ មនុស្សភាគច្រើន តែងមានការភ័យខ្លាចបំផុត អំពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ជាងទ្រព្យសម្បត្តិលុយកាក់ នៅពេលដែលមាន អគី្គភ័យឆាបឆេះផ្ទះកើតឡើង ប៉ុន្តែសំរាប់ បុរសម្នាក់នេះវិញ គាត់បែរជាសុខចិត្តប្រថុយជីវិតខ្លួន ដើម្បីអោយតែ ស្រាបៀររបស់គាត់ មានសុវត្ថិភាព ទៅវិញ។

ពិតជារឿង គួរឲ្យហួសចិត្តមួយមែន ដែលបុរសរស់នៅទីក្រុង កូឡុំបឺស ម្នាក់ ឈ្មោះ Walter Serpit បានប្រថុយជីវិត ចូលទៅក្នុងផ្ទះ ដែលមាន ភ្លើងកំពុងតែ ឆាបឆេះឡើងនោះ ដើម្បីជួយរំដោះយក ស្រាបៀររបស់គាត់ចេញមកក្រៅ។ ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ាស៊ីនកំដៅទឹកមួយគ្រឿង បានឆាបឆេះ បង្កអោយមានផ្សែងហុយ យ៉ាងក្រាស់ ពេញក្នុងផ្ទះមួយកន្លែង បង្កអោយមនុស្សក្នុងផ្ទះ ចំនួន ៨នាក់ ដោយក្នុងចំណោមនោះ មានក្មេងៗ ចំនួន ២នាក់ បាននាំគ្នារត់ចេញមកក្រៅ។ យ៉ាងណាមិញ ក្រោយពីពួកគេទាំងអស់ បានចាកចេញ ទៅដល់កន្លែងមានសុវត្ថិភាព ហើយនោះ លោក Walter Serpit ស្រាប់តែគិតឃើញនូវរបស់សំខាន់ម្យ៉ាង ដែលរូបគាត់ មិនអាចខ្វះបាន នោះគឺស្រាបៀររបស់គាត់ តែម្តង ព្រោះថារូបគាត់ ជាមនុស្សប្រមឹកម្នាក់។

គាត់បានប្រាប់ដល់សារព័ត៌មានឲ្យដឹងថា រូបគាត់បានចូលទៅក្នុងនោះវិញ ប្រៀបបី ដូចជាមនុស្សល្ងីល្ងឺម្នាក់អញ្ចឹង ហើយក៏វិះនឹងស្លាប់ បាត់បង់ជីវិត ផងដែរ ប៉ុន្តែសំណាងល្អ ដែលគាត់អាចគេចចេញមកវិញបានសំរេច ដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ ដោយក្នុងដៃ មានកាន់មកជាមួយ នូវស្រាបៀរមួយចំនួន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ប្រភព huffpost

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]