បាត់ដំបងៈ កម្លាំងនគរបាល ស្នងការនគរបាលខេត្ត ចុះធ្វើការឃាត់ខ្លួនគ្រូកុំព្យូទ័រម្នាក់ និងឆែកឆេរទីតាំងផ្ទះ បើកមជ្ឈមណ្ឌលជំនាញកុំព្យូទ័រ(CEC)ដោយជាប់សង្ស័យពីបទ បង្រៀនសិស្សស្រីបែបអាសអាភាសខុសវិជ្ជាជីវៈ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ នៅចំណុចចុងស្ពានថ្មចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ-សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន ខេត្តបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ កម្លាំងជំនាញមួយក្រុមបានចុះអនុវត្តន៍ ដីការបស់លោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយផ្អែកលើពាក្យបណ្តឹង របស់ជនរងគ្រោះ ចំនួន៤នាក់ និងធ្វើការឆែកឆេរទីតាំងផ្ទះបើក មជ្ឈមណ្ឌលជំនាញកុំព្យូទ័រ (CEC) នៅចំណុចចុងស្ពានថ្មចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ-សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួចនាំខ្លួន(ម្ចាស់)ឈ្មោះ ខៀវ ដារ៉ារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ជាគ្រូបង្រៀនកុំព្យូទ័រ (CEC) ដែលមានទីលំនៅ ផ្ទះជួលទីតាំងខាងលើ និងរឹបអូសវត្ថុតាងមួយចំនួន យកទៅស្នងការនគរបាល ខេត្តដើម្បីស្រាវជ្រាវនិងធ្វើការសាក សួរ។

បើតាមសម្តីជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ បានរៀបរាប់ក្នុងពាក្យបណ្តឹង បានឲ្យដឹងថា ពួកគេជាសិស្សស្រីៗ បានចូលរៀននៅក្នុងមជ្ឈមណ្ឌលជំនាញកុំព្យូទ័រ (CEC) នេះកន្លងមកដោយលោកគ្រូ ឈ្មោះខៀវ ដារ៉ារ័ត្ន នេះបានពន្យល់ពីមេរៀន បែបវិទ្យាសាស្រ្តទំនើប គួរឲ្យចង់រៀនហើយនាំគ្នា គិតថា ខ្លួនបានមករៀន នៅទីនេះ ហាក់បីដូចជាងាយយល់ ឆាប់ចេះជាងកន្លែងផ្សេង។ តែផ្ទុយទៅវិញលោកគ្រូ នេះបាន ណែនាំឲ្យសិស្សស្រីៗ (ជនរងគ្រោះ) និងសិស្សស្រីផ្សេងទៀត ឲ្យធ្វើលំហាត់ប្រាណ ជាមុនសិន មុននិងចូលអនុវត្តន៍ប្រើប្រាស់កុំព្យូទ័រ។លំហាត់ប្រាណនេះមាន២ដំណាក់កាលគឺ ទី១-ឲ្យសិស្សស្រីចូល ក្នុងបន្ទប់ទឹកម្នាក់ឯង ដោយខ្លួនឯងហើយដោះខោអាវចេញពីខ្លួនដោយឈរកន្ធែក ជើងយកចង្អុល ដៃទាំង២ អោនចុះទៅចង្អុលចុងម្រាមជើងឡើងចុះៗឲ្យបាន៣ទៅ៥នាទីពេលធ្វើមួយលើករួចងូតទឹកហើយស្លៀកពាក់ ចេញមកវិញទើបចូលអង្គុយមុខកុំព្យូទ័ររៀនតែម្តងចំណុចនេះគ្រូរូបនេះបានអះអាងថាយើងជាស្រ្តីធ្វើដូច្នេះដើម្បី ឲ្យ ចរន្តឈាមរត់ឡើងចុះស្មើល្អ ស្រួលខ្លួននិងដើម្បីការពារវិទ្យុសកម្មសាយភាយចេញពីកុំព្យូទ័រ ព្រោះស្រ្តីមិន អាច អង្គុយមុខកុំព្យូទ័របានយូរដូចបុរសបានទេ។ ដំបូងជនរងគ្រោះ បានជឿមានទំនុកចិត្ត ធ្វើតាមទាំងអស់គ្នា ដោយមិនដឹងខ្លួន។ តែជនរងគ្រោះខ្លះនិយាយប្រកែកថាលំហាត់ប្រាណ នេះចាំខ្លួនទៅផ្ទះវិញធ្វើនៅផ្ទះក៏បាន ដែរ តែគ្រូនេះបានពន្យល់ថា ធ្វើនៅទីនេះ ហើយប្រសើរជាង ព្រោះយើងបានងូតទឹករួចភ្លាមៗ មុនចូលរៀន កុំព្យូទ័រទើបល្អ។ ដំណាក់កាលទី២-គឺឲ្យចូលបន្ទប់ទឹកដោះខោអាវ ដូចមុនតែឲ្យអង្គុយលើកៅអីសណ្តូក ជើងឲ្យត្រង់ និងគន្ធែកជើងបន្តិចដោយឲ្យលើកដៃម្ខាង ទៅលើឲ្យត្រង់ងើយ ក្បាល ទៅលើ បន្តិច ឯដៃម្ខាងទៀត ឲ្យយកម្រាមដៃពីរ លូកប្រដាប់ភេទ ខ្លួនឯងក្នុងរយៈពេល ពី៣ ទៅ៥នាទី ទើបឈប់ហើយ ងូតទឹកស្លៀកពាក់ វិញចេញមកក្រៅ ចូលអង្គុយ រៀន កុំព្យូទ័រដូចធម្មតាចំណុចទី២នេះគ្រូបានអះអាងថា យើងជាស្រ្តីធ្វើបែបនេះ ដើម្បីសម្រួលដល់ស្បូន និងឈាម ដើរស្រួល និងប្រឆាំងនិងវិទ្យុសកម្ម ពីកុំព្យូទ័រដូច គ្នាដែរ។

ជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ចេះ តែងគិតម្នាក់ឯងថា ខ្លួនធ្វើតាមគ្រូ ប្រាប់នោះតិចគេលួចថតវីដេអូទេដឹង ក្រោយមកក៏បានសាកសួរអ្នករៀនដូចគ្នា (ជនរងគ្រោះ) មេរៀនចំឡែកនេះអ្នកឯងធ្លាប់បានធ្វើដូចខ្ញុំដែរឬទេ ពួកគេបានឆ្លើយថា គឺធ្លាប់បានធ្វើដូចគ្នាមែន តែពួកខ្លួនហាក់បីដូចជាមិនចាប់អារម្មណ៍ ថាជារឿង អាក្រក់ដែរ។ លុះថ្ងៃបន្តបន្ទាប់ក្រោយមកពួកគេទាំង៤នាក់ បានពិភាក្សាគ្នានាំគ្នាគិតទៅ និងនាំគ្នាសួរទៅអ្នក ឯកទេសកុំព្យូទ័រ ផ្សេងទៀត គេថាមិនដែលឮសូរមេរៀនឆ្កួតៗ អីចឹងផង និងមិនដែលមានមេរៀនកុំព្យូទ័រ ណារៀនក្បាច់អាស អាភាស អីចឹងទេ នេះប្រហែលជាអំពើទុច្ចរិតណាមួយរបស់គ្រូ នេះហើយមើលទៅ។

ក្រោយមកក៏បានសម្រេចចិត្តនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្នងការខេត្តតែម្តង។ ពួកគេបានបញ្ជាក់ទៀតថា នេះមានអ្នកចេញមុខប្តឹងសមត្ថកិច្ចចំនួនតែ៤នាក់ ប៉ុណ្ណោះចុះជនរងគ្រោះដ៏ទៃទៀតដែលមានការអៀនខ្មាស មិនហ៊ានចេញមុខប្តឹងមិនដឹងថាមានស្រីរងគ្រោះមានប៉ុន្មាននាក់ទៀតទេ ដែលមិនហ៊ានចេញមុខប្តឹងនោះ។

មតិខ្លះបាននិយាយថា គ្រាន់តែរៀនកុំព្យូទ័រ ចាំបាច់ស្រាតងូតទឹកទើបរៀនកើតតើមេរៀននេះគ្រូកំហូចនេះ ស្រាវជ្រាវចេញពីប្រភព ណាមកឬតាមគេហទំព័រ មួយណាឈ្មោះអីក៏ល្អលើសគេម្លេះ។

          ជនសង្ស័យ(គ្រូបង្រៀនកុំព្យូទ័រ)បាននិយាយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបាននិយាយប្រាប់ និងណែនាំសិស្សទាំងអស់គ្នាឲ្យធ្វើតាមដែលខ្លួនបានប្រាប់ពិតប្រាកដមែន តែត្រង់ថាសិស្សណា ធ្វើ មិនធ្វើតាមជារឿងរបស់គេជាសិទ្ធិរបស់គេ។ គេបានអះអាងទៀតថា មេរៀននេះខ្លួនគ្រាន់តែបានស្រាវជ្រាវដឹង ដោយខ្លួនធ្លាប់រៀន កន្លងមកប៉ុណ្ណោះ តែមិនមានឯកសារណា យកមកបញ្ជាក់ទេ ហើយខ្លួនក៏មិនបាន ប៉ះរូប រាងកាយសិស្សស្រីៗទាំងនោះឡើយ។ បើខ្លួនខុសគឺត្រង់និយាយប្រាប់សិស្ស ពីមេរៀន២ចំណុច ខាងលើប៉ុណ្ណោះរឿងអ្វីផ្សេងទៀតខ្លួនមិនបានប្រព្រឹត្តឡើយ។

ក្រោយពីជនសង្ស័យបានឆ្លើយសារភាពហើយសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនជាប់សង្ស័យ ទៅតុលាការខេត្តនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ នេះដើម្បីចាត់ការបន្ត តាមច្បាប់។ ត្រង់មានទោសឬ យ៉ាងណានោះ គឺអាស្រ័យទៅលើតុលាការជាអ្នកសម្រេចនៅពេលក្រោយ៕

ដោយៈ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]