កាលពីពេលថ្មីៗនេះ កាមេរ៉ាសុវត្ថិភាព បានថតជាប់នូវសកម្មភាព ចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាព នៅឯស្ថានីយ៍ប្រេង ឥន្ធនៈមួយកន្លែង ដែលប្រភពវីដេអូ បានបញ្ជាក់ឲ្យដឹងថា មានទីតាំងស្ថិតនៅក្នុងខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៣ វេលាម៉ោងជិត ៣ទៀបភ្លឺ។ តាមរយៈវីដេអូឃ្លីបនេះ អាចឲ្យយើងដឹងបានថា ខណៈនោះ ចោរម្នាក់បានចូលមកចាក់សាំង ម៉ូតូ ហើយក្រោយពីចាក់រួច ស្រាប់តែដកកាំភ្លើងខ្លី រួចភ្ជង់អ្នកចាក់សាំងតែម្តង ហើយដោយឃើញដូចនេះ បុគ្គលិកចាក់សាំងរូបនោះ ក៏បានរត់ចេញពីទីនោះ យ៉ាងលឿន ព្រោះតែភ័យខ្លាចមានគ្រោះថ្នាក់ ដល់ជីវិត។ យ៉ាងណាមិញ ក្រោយពេលចោរ ជិះម៉ូតូចេញបាត់ ស្រាប់តែមានបុរសម្នាក់ រត់ចេញមកយ៉ាងស្លន់ស្លោ ដែលទំនងអាចជា គ្នីគ្នារបស់ចោរម្នាក់មុននោះ ព្រោះមានឃើញ បុគ្គលិកផ្សេងទៀត បានចេញមក និង កាន់កៅអីម្នាក់មួយ ដេញតាម ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមប្រិយិមិត្តទស្សនាវីដេអូខាងក្រោម៖



ប្រភពពី ហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]