រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-8276 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខដេប៉ូតេលាផ្សារដីហ៊ុយ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូឌ្រីមC125 ពណ៌ខ្មៅ អត់ចាំស្លាកលេខ ជិះដោយបុរស ៣នាក់ ទំនងស្រវឹងស្រា បើកបុកចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសអ្នកជិះពីក្រោយ ម្នាក់ធ្លាក់របួសធ្ងន់ ចំណែកបុរស ២នាក់ ទៀតដែលជិះលើម៉ូតូបានបើកគេចបាត់ស្រមោលតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥នាទី យប់ថ្ងៃទី២៦ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបានគេដឹកតាមរថយន្ត សាមុយយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តសមត្ថកិច្ចបាននាំយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវរកម៉ូតូមកធ្វើការដោះស្រាយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]