ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានស្លាប់ ក្រោយពី៨០ភាគរយនៃខ្លួនប្រាណ ត្រូវបានរលាក ដោយសារតែដុតភ្លើង តាមរយៈរបាយការណ៍របស់មន្ទីរពេទ្យរបស់ ប្រទេសឥណ្ឌា។

សម្រាប់ការស្លាប់របស់ក្មេងស្រី ១៤ឆ្នាំនេះ ដែលជាជនរងគ្រោះ ក្នុងអំពើចាប់រំលោភ និង ត្រូវបានគេចាប់ដុតភ្លើង នៅក្នុងប្រទេសឥណ្ឌានេះ ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ បន្ទាប់ពីខាងប៉ូលីស មិនបានធ្វើការសើុបអង្កេត ឬកាត់ក្ដីទៅលើករណីនេះ។  

ចំពោះករណីចាប់រំលោភនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ពេលយប់ នៅក្នុងទីក្រុង Orai ខេត្ដ Uttar Pradesh ដែលជនរងគ្រោះបានវិលត្រលប់ ពីដំណើរកំសាន្ដ និងត្រូវត្រលប់ទៅកសិដ្ឋានក្នុងតំបន់មួយ ជាមួយនឹងបងស្រីធំ តែបែរជាមានក្មេងប្រុស ៣នាក់ចាប់រំលោភ។ យ៉ាងណាមិញ ក្មេងស្រីជនរងគ្រោះនេះ ប្រុងនឹងរាយការណ៍ ហេតុការណ៍ទាំងនេះ ទៅប៉ូលីសនៅក្នុងតំបន់ តែបែរជាមានមនុស្សមួយចំនួន ឬអ្នកភូមិ(តាមការប៉ាន់ស្មានរបស់ប៉ូលីស) បានដុតនាងទាំងរស់ និងធ្វើឲ្យខ្លួនប្រាណរលាក ៨០ភាគរយ និង បានស្លាប់ក្រោយពី បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ទោះជាយ៉ាងណា ប៉ូលីសនៅក្នុងតំបន់ បាននិយាយថា ក្រុមគ្រួសាររបស់ក្មេងស្រី រងគ្រោះ មិនបានធ្វើការប្ដឹង ឬឲ្យសើុបអង្កេតជាលក្ខណៈផ្លូវការនោះទេ តែខាងប៉ូលីសនៅតែធ្វើការស្វែងរកការពិត ដើម្បីឈានទៅចាប់ជនចាប់រំលោភ និងមនុស្សដែលដុតនាងទាំងនោះរស់។

ជាមួយគ្នានោះ អ្នកសារព័ត៌មានស្រីម្នាក់ ដែលមានឈ្មោះថា Natasha Shah អាយុ ២៦ឆ្នាំ ជាអ្នករស់នៅក្នុង New Delhi បាននិយាយថា ខ្ញុំមិនដែលចេញទៅក្រៅនៅពេលយប់នោះទេ ដែលទោះបីជាខ្ញុំទៅចូលរួម កម្មវិធីផ្សេងៗជាមួយនឹង មិត្ដភិក្ដក៏ដោយ ដោយសារតែឪពុកម្ដាយខ្ញុំនឹង ទូរស័ព្ទមកញឹកញយដើម្បី ចង់ដឹងឲ្យច្បាស់ថា ខ្ញុំមានសុវត្ថិភាពឬអត់?

ចុះប្រិយមិត្ដយល់យ៉ាងណា ដែលក្មេងស្រីម្នាក់ ស្លាប់ដោយអយុត្ដិធម៌ ដោយត្រូវគេរំលោភ និងដុតទាំងរស់នោះ?

រូបភាពអ្នកនៅក្នុងតំបន់ កាន់ស្លាក ដើម្បីទាមទាររកយុត្ដិធម៌ដល់ក្មេងស្រីរងគ្រោះ



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]