រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AC-7426 ធ្វើដំណើរតាមផ្លូវជាតិ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុនស្ថានីយ៍ប្រេងឥន្ធនៈតេលា ក៏ស្រាប់តែមានរថយន្តរបស់ប៉ូលិស ១គ្រឿង ម៉ាកនីស្សាន់ ពណ៌សលាយខៀវ  ពាក់ស្លាកលេខ នគរបាល 2.0445 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បានបត់ស្តាំចូលចាក់សំាង ហើយក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០នាទី យប់ថ្ងៃទី២៦ តុលា ២០១៣ ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ។ ក្រោយកើតហេតុ សពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ចំណែកម៉ូតូ និងរថយន្តបង្ក សមត្ថកិច្ចបានវាស់វែង និងនាំយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]