រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ខណៈដែលម៉ូតូស្កុបពី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AP-3004 ជិះដោយយុវជន ២នាក់ ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចក្បែរវត្តចាក់អង្រែលើ ក៏បានទាក់ដៃម៉ូតូជាមួយនិងរថយន្តកុងតឹន័រ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3663 ដែលបើកស្របគ្នា បណ្តាលឲ្យយុវជនម្នាក់ដែលជិះពីក្រោយ ធ្លាក់ចូលក្រោមរថយន្តកិនបែក ក្បាលធ្លាយខួរស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២០នាទី ល្ងាចថ្ងៃទី២៦ តុលា ២០១៣ នៅចំណុចក្បែរវត្តចាក់អង្រែលើ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីកិនមនុស្សស្លាប់ហើយ រថយន្តខាងលើបានព្យាយាមរត់ប្រមាណជា ១គីឡូម៉ែត្រ ទើបត្រូវសមត្ថកិច្ចឃាត់ចាប់បាន។

ក្រោយកើតហេតុ សពយុវជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]