កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបាន ប្រកាសជាឧឡារិកថា៖ Nokia Lumia 1020 ដែលជាស្មាតហ្វូនកាមេរ៉ារៀមច្បង នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ បានត្រូវដាក់លក់នៅលើទីផ្សារ នៃប្រទេសកម្ពុជាយើងហើយ។

Nokia Lumia 1020 មានសមត្ថភាពខ្ពស់ ដោយថតរូបភាពបានច្បាស់បំផុត ប្រហាក់ប្រហែលគ្នាទៅនឹងកាមេរ៉ាឌីជីថល ក៏ព្រោះស្មាតហ្វូននេះ បានត្រូវគេបំពាក់បច្ចេកវិទ្យា Pureview កាមេរ៉ា 41MP ជំនាន់ទីពីរ, កញ្ចក់ ZEISS optics ដែលមាន Lens ប្រាំមួយជាន់ និងគ្រឿងជួយទប់លំនឹងកាមេរ៉ា។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់មានលទ្ធភាពគ្រប់គ្រងក្នុងការថត, កាត់, ចែករូបភាពដែលមានគុណភាព លំដាប់ថ្នាក់វិជ្ជាជីវៈ។

ដោយប្រើប្រាស់កម្មវិធីថ្មីមួយ ដែលមានឈ្មោះថា Nokia Pro Camera, Nokia Lumia 1020 អាចយឹតរូបភាពតាមបែបថ្មី។ អ្នកប្រើប្រាស់អាចថតរូបជាមុន សឹមយឹតយករូបភាពពីទីឆ្ងាយ ដែលពីបាកនឹងមើលឃើញដោយភ្នែកទទេ និងកាត់យករូបភាពទាំងនោះតាមក្រោយ។ កម្មវិធីដែលជាទូទៅមានតែនៅក្នុង កាមេរ៉ាវីជ្ជាជីវៈ គឺកម្មវិធី Nokia Pro Camera នេះមាន Setting តាំងបង្ហាញនៅលើអេក្រង់ស្រាប់ ធ្វើឲ្យងាយស្រួលមើលឃើញថា Setting ដែលអ្នកប្រើប្រាស់កំណត់នោះផ្ដល់ផលអ្វីខ្លះ ទៅលើរូបភាពដូច្នេះវាធានាបានថា នឹងទទួលបានរូបភាពល្អជាក់។

Nokia Lumia 1020 គឺជាកាមេរ៉ាឌីជីថលដែលបំពេញបំណង អ្នកប្រើប្រាស់បានច្រើនយ៉ាង។ មុខងារ Dual Caputre របស់វាមានលក្ខណៈខុសប្លែកពីរូបថត។ ក្នុងពេលតែមួយវាអាចថតបានរូបភាព 38MP ហើយរូបនេះអាចយកទៅកាត់ធ្វើជារូបថត 5MP ជាច្រើនប៉ុស្ដិ៍ផ្សេងទៀត ដែលផ្ដល់នូវភាពងាយស្រួលក្នុងការចែក ឲ្យមិត្តភក្កិមើលតាមបណ្ដាញសង្គម។

Nokia Lumia 1020 មិនត្រឹមតែថតរូបបានល្អ នៅក្នុងលក្ខខណ្ឌ ពន្លឺខ្សោយប៉ុណ្ណោះទេ គឺថែមទាំងអាចថតវីដេអូបានច្បាស់ និងស្រូបសម្លេងបានល្អទៀតផង។

លោក កែមសុវណ្ណា អ្នកថតរូបវីជ្ជាជីវៈនៃកម្ពុជាមួយរូប ដែលបានប្រើ Nokia Lumia 1020 មួយរយៈនៅមុខកម្មវិធី ប្រកាសចេញលក់ស្មាតហ្វូននេះ បានបញ្ជាក់ថា៖ Nokia Lumia 1020 បានបោះជំហាន ទៅមុខយ៉ាងធំមួយនៅក្នុងការថតរូប ដោយស្មាតហ្វូន។ ដោយមានកាមេរ៉ា 41MP Sensor និងកម្មវិធី Nokia Pro Camera, ស្មាតហ្វូននេះបានបង្កភាពងាយស្រួលក្នុងការថត កាត់.ត និងចែកចាយរូបភាព ដែលច្បាស់គញមានគូប្រៀប។

លោក Jerry Manus អគ្គនាយកនៃ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានលើកឡើងថា៖ អតិថិជនរបស់យើងបន្តចង់បានស្មាតហ្វូន ដែលមានកាមេរ៉ាគុណភាពខ្ពស់ ដែលពួកគេអាចជឿជាក់បានក្នុងការថតរូប និងការចែករំលែករូបភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ Nokia Lumia 1020 គឺជាស្មាតហ្វូនដំបូងគេបង្អស់ដែលវ៉ាដាច់ កាមេរ៉ាឌីជីថលជាច្រើន ហើយធានាបានថា អ្នកប្រើប្រាស់ទទួលបានរូបភាពជាទីពេញចិត្ត ទោះជាថតនៅទីដែលមានពន្លឺខ្សោយក្ដី ខ្លាំងក្ដី។

ស្មាតហ្វូនកាមេរ៉ាខាងលើ ដំណើរការដោយប្រព័ន្ធប្រិតិបត្តិការ Windows Phone 8 ដែលនៅក្នុង Store មានកម្មវិធីប្រមាណជាង ១៧៥,០០០. Nokia Lumia 1020 ដាក់លក់នៅកម្ពុជាក្នងតម្លៃ លក់រាយប្រមាន $799 ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺលឿង និងខ្មៅ។ រាល់ការជាវ Nokia Lumia 1020 មួយគ្រឿងអតិថិជននឹងទទួលបាន សំបកទូរស័ព្ទពណ៌ខ្មៅ ដែលរាងដូចកាមេរ៉ាសុទ្ធសាធ និងដែលមានបំពាក់នូវថ្មទូរស័ព្ទបម្រុងទៀតផង។














កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]