ក្រុងប៉ោយប៉ែត ៖ ប្តីប្រពន្ធ ២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួនបានភ្លាមៗ ខណៈដែលបុគ្គលិកអង្គការ CHO ម្នាក់ បានចោទប្រកាន់ថា ពួកគាត់បានលួចលុយប្រមាណជា ៣លានរៀល ខណៈដែលបុរសនោះ កំពុងជាប់និយាយទូរស័ព្ទ ដែលហេតុការណ៍ចាប់ឃាត់ខ្លួននេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ និង ១០នាទី ល្ងាចថ្ងៃទី២៥ តុលា ២០១៣ នៅចំណុចផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសដែលបាត់លុយនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែប្រាប់ថា ជាបុគ្គលិកនៅអង្គការ CHO ចំណែកប្តីប្រពន្ធ ២នាក់ ដែលជាប់ចោទលួចលុយ ត្រូវបានសមត្ថកិច្ចប៉េអឹម បញ្ជូនទៅទីស្នាក់ការអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីធ្វើការសួរនាំ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]