បន្ទាយមានជ័យ ៖ អ្នករកស៊ី ចងការប្រាក់ម្នាក់ ត្រូវកម្លាំង អ.ហ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយធ្វើ សកម្មភាព វាយដំលើរូបរាងកាយ ស្រ្តីកូនបំណុលម្នាក់ រហូតសន្លប់ធំ ព្រោះរឿងទំនាស់ពាក្យសម្តី មិនសង ប្រាក់ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមណ្ឌល៧ ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ជន សង្ស័យមានឈ្មោះ លឹម ហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល មានមុខ របរ ជាអ្នករកស៊ីចងការប្រាក់ ។ ជនរងគ្រោះមានឈ្មោះ តុង ដានី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។

លោក ហម ម៉ុត បានបន្តថា មុនកើតហេតុ ជនរងគ្រោះ តុង ដានី បានខ្ចីប្រាក់ចំនួន ៧០០០ បាតពីឈ្មោះ លឹម ហ៊ីង ក្រោយមកភាគីទាំងពីរ សងតាមកាលកំណត់ទៀងទាត់ រហូតចប់សព្វគ្រប់ អស់ហើយ លុះ ក្រោយមក ស្រាប់តែជនសង្ស័យបានទៅទារការប្រាក់ ពីជនរងគ្រោះ២០០០បាត បន្ថែមទៀត ពេលជន រងគ្រោះមិនឲ្យឈ្មោះ លឹម ហ៊ីង បានចាប់ស្រ្តីឈ្មោះ តុងដានី នេះ វាយធ្វើបាប រហូតសន្លប់បាត់ស្មារតី ត្រូវ បានអ្នកស្រុកគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យទាំងល្ងាច ។

ក្រោយពីទទួលបានពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះ កម្លាំង អ.ហ ក្រុងប៉ោយប៉ែត ក៏បានចុះស្រាវ ជ្រាវ និងឈានដល់ការចាប់ខ្លួន ជនសង្ស័យយកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ ការតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]